សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំសកម្មភាពទទួលបុណ្យេតេតឆ្នាំ មមែសប្តស័ក ២០១៥
09/02/2015 09:10
(VOVworld) – នារសៀលថ្ងៃទី ៧ កុម្ភៈ (តាមម៉ោងតំបន់ ព្រឹកថ្ងៃទី ៨ កុម្ភៈ តាមម៉ោង ហាណូយ) អង្គទូតអចិន្ត្រៃយ៍ វៀតណាមប្រចាំនៅ អ.ស.ប. បានរៀបចំពិធីទទួលបុណ្យ តេតប្រពៃណីឆ្នាំមមែសប្តស័ក ២០១៥ សំរាប់ជនវៀតណាម នៅទីក្រុង New York (អាមេរិក)។

សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំសកម្មភាពទទួលបុណ្យេតេតឆ្នាំ មមែសប្តស័ក ២០១៥ (Image: VNA) (VOVworld) – នារសៀលថ្ងៃទី ៧ កុម្ភៈ (តាមម៉ោងតំបន់ ព្រឹកថ្ងៃទី ៨ កុម្ភៈ តាមម៉ោង ហាណូយ) អង្គទូតអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប. បានរៀបចំពិធីទទួល បុណ្យ តេតប្រពៃណីឆ្នាំមមែសប្តស័ក ២០១៥ សំរាប់ជនវៀតណាម នៅទីក្រុង New York (អាមេរិក)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប លោកស្រី Nguyen Phuong Nga បានអះអាងថា៖ វៀតណាមបានកំពុងនិងនឹងបន្តជា សមាជិកសកម្មមានការទទួលខុសត្រូវរបស់ អ.ស.ប. រួមចំណែកជាក់ស្តែងចូលក្នុង បណ្ដាសកម្មភាពរបស់សហគមន៍អន្តរជាតិដើម្បីសន្តិភាពស្ថិរភាពនិងភាពសម្បូររុង រឿង។ នាយប់ថ្ងៃទី ៨ កុម្ភៈ នៅរដ្ឋធានី វៀនច័ន្ទ របស់ឡាវ ស្ថានទូតវៀតណាមប្រចាំ នៅឡាវសហការជាមួយមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅឡាវបានរៀបចំ បុណ្យកាសែតអណរបក្សអំណរនិទាឃរដូវឆ្នាំមមែសប្តឆស័ក ២០១៥។ បុណ្យកា សែតលើកនេះបានឧទ្ទេសនាមស្ថានភាពសារព័ត៌មានលើគ្រប់វិស័យដល់សហគមន៍ ជន វៀតណាមដែលកំពុងរៀនសូត្រធ្វើការនិងរស់នៅនៅឡាវ។ ថ្លែងមតិនៅទីនេះ ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Manh Hung បានឲ្យដឹងថា៖ “ជនវៀតណាមនៅឡាវសប្បាយរីករាយណាស់ក្នុងពេលដែលទទួលបានព័ត៌មានថ្មីបំ ផុតស្តីអំពីមាតុប្រទេស ជាពិសេស ក្នុងបុណ្យតេតមមែសប្តស័ក។ ក្នុងឱកាសនេះ តាងនាមជនវៀតណាមនៅឡាវ យើងខ្ញុំសូមថ្លែងអំណរគុណបណ្ដាស្ថាប័នសារ ព័ត៌មានក្នុងប្រទេសបានផ្តល់កាសែតសំរាប់ស្ថានទូតវៀតណាមប្រចាំនៅឡាវដើម្បី រៀបចំបុណ្យកាសែតនិទាឃរដូវពិសេសសំរាប់ជនវៀតណាមនៅឡាវក្នុងបុណ្យចូល ឆ្នាំថ្មីប្រពៃណីនេះ” នាយប់ថ្ងៃទី ៧ កុម្ភៈ ជនវៀតណាមនៅថៃចំនួន ៧ រយនាក់បានចូលរួមរាត្រីបុណ្យ “សម្លេងចម្រៀងស្រុកកំណើត” ទទួលបុណ្យតេតឆ្នាំមមែសប្តស័ក ២០១៥ នៅរាជធានី បាងកក របស់ថៃ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ថៃ លោក Nguyen Tat Thanh បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានជាក់ស្តែងរបស់សហគមន៍ ជនវៀតណាមនៅថៃចំពោះមាតុប្រទេស ហើយអំពាវនាវឲ្យអណិកជនវៀតណាមនៅ ទីនេះបន្តរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ជាពិសេសគឺវប្បធម៌និងភាសា វៀតណាម។ នារសៀលថ្ងៃទី ៨ កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅស្វីសបានរៀបចំពិធីទទួលបុណ្យ តេតប្រពៃណីអំណរនិទាឃរដូវឆ្នាំមមែសប្តស័ក ២០១៥។ នាថ្ងៃដដែល អណិកជន វៀតណាមនៅតំបន់រដ្ឋបាលពិសេសរបស់ចិនគឺហុងកុងនិងម៉ាកាវក៏បានរៀបចំពិធីជួប មុខទទួលបុណ្យតេតប្រពៃណី ២០១៥ ផងដែរ។ នាយប់ថ្ងៃទី ៧ កុម្ភៈ នៅរដ្ឋធានី Caracas ស្ថានទូតវៀតណាមប្រចាំនៅ Venezuela បានរៀបចំពិធីជួបមុខនិទាឃរដូវថ្មីសំរាប់កម្មាភិបាលបុគ្គលិកស្ថានទូត អង្គភាពអាជីវករនិងសហគមន៍ជនវៀតណាមនៅទីនេះ ផងដែរ៕
Related





