VOV WorldVOV World
សហគមន៍ជនវៀតណាមនៅហុងកុងនិងម៉ាកាវ(ចិន)៖ទទួលបុណ្យចូលឆ្នាំថ្មី
01/02/2016 09:23
(VOV)_នាយប់ថ្ងៃទី៣១មករា នៅហុងកុង(ចិន) អគ្គស្ថានកុងស៊ុល​វៀត​ណាម​ប្រចាំនៅហុងកុងនិងម៉ាកាវ (ចិន) បានរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី​សហគមន៍ ២០១៦។
សហគមន៍ជនវៀតណាមនៅហុងកុងនិងម៉ាកាវ(ចិន)៖ទទួលបុណ្យចូលឆ្នាំថ្មី
សហគមន៍ជនវៀតណាមនៅហុងកុងនិងម៉ាកាវ(ចិន)៖ទទួលបុណ្យចូលឆ្នាំថ្មីក្នុងក្តីសប្បាយរីករាយដោយការអភិវឌ្ឍន៍របស់ប្រទេសជាតិ (VOV)_នាយប់ថ្ងៃទី៣១មករា នៅហុងកុង(ចិន) អគ្គស្ថានកុងស៊ុល​វៀត​ណាម ​ប្រចាំនៅហុងកុងនិងម៉ាកាវ (ចិន) បានរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី​សហគមន៍  ២០១៦។ ថ្លែងមតីនៅទីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងនិងម៉ាកាវ  លោក Hoang Chi Trung បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍​របស់ប្រទេសវៀត ណាម ក្នុងឆ្នាំ ២០១៥ ដោយបង្ហាញតាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ច​បន្តកើនឡើង  សន្តិសុខ ការពារជាតិត្រូវបានរក្សារឹងមាំ និងទំនាក់ទំនងការទូត ​មានជំហានអភិ វឌ្ឍន៍ខ្លាំងក្លា។ លោក Hoang Chi Trung បានសង្កត់ធ្ងន់ថា៖ “និទាឃរដូវបានមកដល់ក្នុងបរិយាកាសមហាសន្និបាតបក្ស នីតិ​កាល​ទី​១២ ប្រកប ដោយជោគជ័យ បក្សកម្មុយនីស្តវៀតណាមបានមានគោល​មាគា៏​ថ្មី ជា​ពិសេស​គឺផែនការ៥ឆ្នាំ អភិវឌ្ឍន៍ប្រទេសជាតិ នាំប្រទេសវៀតណាម​ក្លាយទៅជា​ប្រទេស ឧស្សាហកម្ម នាឆ្នាំ ២០២០ នាំវៀតណាមក្លាយទៅជាប្រទេសសម្បូរធូធារ និងរឹង មាំ បូរណភាពដែនដី និងបន្តមានជំហានអភិវឌ្ឍន៍ខ្លាំងក្លា។ ដោយសមិទ្ធិ្ផលដែល ​ទទួលបានក្នុងឆ្នាំ ២០១៥នេះ យើងសង្ឃឹមថា៖ ឆ្នាំ ២០១៦ មានឱកាសថ្មីច្រើនជាង  ​ខិតជិតមកដល់គោលដៅកសាងសង្គមនិយម យុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌៕”

More