សហគមន៍ជនវៀតណាមនៅបរទេសនិងមិត្តភក្តិអន្តរជាតិឡើងសំលេងគាំទ្រ វៀតណាមក្នុងកិច្ចការពារអធិបតេយ្យភាពល់សមុទ្រ
17/05/2014 08:46
នាថ្ងៃទី១៦ឧសភាជនវៀតណាមប្រមាណ១ពាន់នាក់នៅ ប្រទេសបារាំងបានចូលរួមការធ្វើបាតុកម្មសន្តិភាព
Vovworld-នាថ្ងៃទី១៦ឧសភាជនវៀតណាមប្រមាណ១ពាន់នាក់នៅប្រទេស បារាំងបានចូលរួមការធ្វើបាតុកម្មសន្តិភាពនៅទីលាន Trocadero នៅរដ្ឋធានី ប៉ារីសដើម្បីប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយ៍ខួង Haiyangshiyou៩៨១ នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ លោក Michel Strachinescuជាអ្នកបើកបររថយន្តរបស់អតីរដ្ឋមន្រ្តីការបរទេស ក្នុងដំណាក់កាលដំណើរការតស៊ូតាមផ្លូវការទូតដើម្បីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងក្រុងប៉ារីសអោយដឹងថា៖“ ខ្ញុំគាំទ្រវៀតណាមតទៅទៀត។ពីព្រោះ ថា៖ចំពោះខ្ញុំវៀតណាមជាប្រជាជាតិអង់អាចក្លាហាន១និងជានិមត្តិរូបអំពី ស្មារតីតស៊ូដើម្បីឯករាជ្យសេរីភាព។តំបន់និងប្រជុំកោះ Hoang Sa គឺចំណុះ អធិបតេយ្យភាពរបស់វៀតណាម។នេះជាប្រការមិនអាចជជែកបានឡើយ។ “ រូបថត VNA ក្នុងពេលឃជាមួយនេះដែរសហគមន៍ជនវៀតណាមនៅអាមេរិកកំពុងត្រៀមរៀបចំ ឲ្យយុទ្ឋនាការដង្ហែរក្បួន១និងប្រមូលហត្ថលេខាផ្ញើដល់រដ្ឋាភិបាលរដ្ឋសភាអាមេរិក និងអង្គការអន្តរជាតិនានាសំដៅចាប់បង្ខំភាគីចិនបញ្ឈប់អំពើខុសឆ្គងនានា។លោក David Huy Ho ប្រធានសខាអាជីវករវៀតណាមនៅអាមេរិកគូសបញ្ជាក់ថា៖“ ពេល ណាចិននៅរក្សាវត្តមានស្ថានីយ៍ខួងនៅតំបន់សមុទ្ររបស់វៀតណាមពេលនោះយើងខ្ញុំ នៅតែធ្វើការបាតុកម្ម។នាគ្នាដំបូងមានការចូលរួមរបស់ជនវៀតណាម ក្រោយនោះនិងទាក់ទាញការចូលរួមរបស់មិត្តភក្តិអន្តរជាតិ៕ “
Related





