VOV WorldVOV World
សហគមន៍អន្តរជាតិបន្តគាំទ្រដល់សាលាក្តីខ្មែរក្រហម
30/06/2014 10:31
(VOV)_បណ្ដាប្រទេសផ្តល់ជំនួយអោយតុលាកាកាត់ក្តីខ្មែរក្រហម (ECCC) បានសន្យាបន្តផ្តល់ជំនួយថវិកាសំរាប់តុលាកានេះ។
សហគមន៍អន្តរជាតិបន្តគាំទ្រដល់សាលាក្តីខ្មែរក្រហម
សហគមន៍អន្តរជាតិបន្តគាំទ្រដល់សាលាក្តីខ្មែរក្រហម (VOV)_បណ្ដាប្រទេសផ្តល់ជំនួយអោយតុលាកាកាត់ក្តីខ្មែរក្រហម (ECCC) បាន សន្យាបន្តផ្តល់ជំនួយថវិកាសំរាប់តុលាកានេះ។ ក្នុងឱកាស​មកបំពេញទស្សនកិច្ចនៅ កម្ពុជា នាពេលថ្មីនេះ ដំណាងបណ្ដាក្រុម​ប្រទេសផ្តល់ជំនួយអោយ ECCC រួមមាន​៖ ជប៉ុន អាមេរិក បារាំង…បាន​ស្រាវ​ជ្រាវសំណុំឯកសារអំពីដំណើការស៊ើបអង្កេត  និងកាត់ក្តីរបស់ ECCC និងសម្រេចចិត្តនឹងបន្ត​ ផ្តល់ជំនួយអោយ ECCC ដើម្បីនាំ​ មកនូវ​យុត្តធម៌សំរាប់បណ្ដាជនរងគ្រោះក្រោមរបបខ្មែរក្រហម។ តាមគំរោង​ ថវិកា ចំណាយសំរាប់ ECCC ក្នុងឆ្នាំ ២០១៤-២០១៥ មានប្រមាណ ៦០លាន​ដុល្លារអាមេរិក ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជារួមវិភាគទានជាង១២លាន​ដុល្លារអាមេរិក ហើយចំនួននៅសល់នោះគឺ​ PDG ផ្តល់ជំនួយ។ ​តាមតួរលេខ​ ស្ថិតិថា​ ពីឆ្នាំ​ ២០០៦ដល់ឆ្នាំ២០១៣ ECCCបានចំណាយអស់ ជិត២០៥​លាន ដុល្លារអាមេរិក៕

More