VOV WorldVOV World
សហគមន៍វិទ្យាសាស្ត្រវៀតណាមនៅបារាំងបន្តអះអាងនូវសក្ដានុពលរបស់ខ្លួន
26/05/2013 09:13
(VOV)_នាថ្ងៃទី ២៥ ឧសភា សមាគមន៍វិទ្យាសាស្ត្រ និងអ្នកជំនាញការវៀតណាមនៅបារាំង ( AVSE) បានរៀបចំមហាសន្និបាត លើកទី២ និងនាំ​ចេញ​ទិសដៅសំរាប់អាណត្តិជាបន្ត។
សហគមន៍វិទ្យាសាស្ត្រវៀតណាមនៅបារាំងបន្តអះអាងនូវសក្ដានុពលរបស់ខ្លួន
(VOV)_នាថ្ងៃទី ២៥ ឧសភា សមាគមន៍វិទ្យាសាស្ត្រ និងអ្នកជំនាញការវៀតណាម នៅបារាំង ( AVSE) បានរៀបចំមហាសន្និបាត លើកទី២ និងនាំ​ចេញ​ទិសដៅសំរាប់ អាណត្តិជាបន្ត។ ប្រធាន AVSE លោក Nguyen Duc Khuong បានចាត់ទុកថា÷ ដើម្បី បង្កើនការទាក់ ទាញប្រភពបញ្ញាវន្ត នៃ​សហគមន៍វិទ្យាសាស្ត្រ ស្រាវជ្រាវ និស្សិតវៀត ណាម នៅបារាំង ក៏ដូចជាការជួយឧបត្ថម្ភយ់ាងសកម្ម របស់មជ្ឈដ្ឋានអ្នកស្រាវជ្រាវ​វិទ្យាសាស្ត្របារាំង ​AVSE នឹងខំប្រឹងប្រែង លើកកំពស់តួនាទី និងកំលាំងរីករាលដាល  របស់ខ្លួន ក្នុងសហគមន៍ជនវៀតណាមនៅបារាំង និងទ្វីបអឺរ៉ុប។ ក្នុង អាណត្តិ ​២០១៣ -២០១៥ និងបណ្ដាឆ្នាំជាបន្ត AVSE នឹង បង្កើនការអភិវឌ្ឍន៍​បណ្ដាញអ្នកវិទ្យាសាស្ត្រ នានា  យកចិត្តទុកដាក់ជាច្រើនជាងទៅលើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិ  និងវិទ្យាសាស្ត្រអនុវត្ត…។ល៕ មហាសន្និបាត AVSE ( TTXVN)