សហគ្រាសវាយនភណ្ឌវៀតណាមឆ្ពោះទៅរកភាពម្ចាស់ការនូវប្រភពវត្ថុធាតុដើម
03/02/2022 08:45
(VOVWORLD) - ជំងឺរាតត្បាតកូវីដ-១៩បានកាត់ផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផ្នែក វាយនភណ្ឌ និងកាត់ដេរ ប៉ុន្តែក្នុងពេលឆាប់ៗ សហគ្រាសជាច្រើនបានវិនិយោគលើ ការផលិតវត្ថុធាតុដើម សម្ភារៈវាយនភណ្ឌ ដើម្បីបម្រើតម្រូវការក្នុងស្រុក ក៏ដូច ជាការនាំចេញ បំពេញតាមសំណូមពរអំពីប្រភពដើមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជំនាន់ថ្មី។

ក្នុងឆ្នាំ ២០២២ អង្គការអន្តរជាតិជាច្រើនវាយតម្លៃថា ផ្នែកវាយនភណ្ឌ វៀតណាមមានឱកាសងើបឡើងវិញខ្ពស់បំផុត ទោះជាយ៉ាងណាក៏ដោយ គេបានព្យាករណ៍ ថា តម្រូវការសរុបនឹងមិនកើនឡើងច្រើនទេ ខណៈពេលដែលបណ្ដាប្រទេសប្រកួត ប្រជែងជាមួយវាយនភណ្ឌ វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីពង្រីកទីផ្សារ នាំចេញ។ លោក Vuong Duc Anh ប្រធានការិយាល័យក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វាយនភណ្ឌ និងកាត់ដេ រវៀតណាមបានចាត់ទុកថា ពីតថភាពដែល ខ្សែសង្វាក់ផ្គត់ផ្គង់ នៃផ្នែកវាយនភណ្ឌនិងកាត់ដេរត្រូវកាត់ផ្ដាច់ក្នុងរយៈពេលពីរឆ្នាំកើតមានជម្ងឺកូវីដ-១៩ នោះ សហគ្រាសបានយល់ឃើញថា ការធ្វើជាម្ចាស់នៃប្រភពវត្ថុធាតុដើមក្នុងស្រុកគឺជា "កូនសោរ" សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
Related





