សហជីពវៀតណាមនិងជប៉ុនជំរុញខ្លាំងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ
02/07/2015 09:05
(VOV)_គណៈប្រតិភូជាន់ខ្ពស់សហភាពពលករជប៉ុន ដឹកនាំដោយអគ្គលេខា ធិការរង Michiyo Nambu បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៣០មិថុនា ដល់ថ្ងៃទី៤កក្កដា។ នារសៀលថ្ងៃទី១ កក្កដា នៅទីក្រុងហាណូយ

សហជីពវៀតណាមនិងជប៉ុនជំរុញខ្លាំងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ (VOV)_គណៈប្រតិភូជាន់ខ្ពស់សហភាពពលករជប៉ុន ដឹកនាំដោយអគ្គលេខា ធិការរង Michiyo Nambu បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៣០មិថុនា ដល់ថ្ងៃទី៤កក្កដា។ នារសៀលថ្ងៃទី១ កក្កដា នៅទីក្រុងហាណូយ គណៈប្រតិភូបានជួបធ្វើការជាមួយគណៈប្រតិភូសហភាពពលករវៀតណាម ដឹក នាំដោយអនុប្រធានអចិន្ត្រៃយ៍លោក Tran Thanh Hai ។ នៅទីនេះ ភាគីទាំងពីរបាន ជូនដំណឹង និងចែករំលែកអំពីលទ្ធផលទទួលបានក្នុងការងារសហជីព របស់ប្រ ទេសនិមួយ នាពេលកន្លងទៅ។ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានអះអាងបន្តជំរុញ ខ្លាំងថែមទៀត ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងអង្គការសហជិពនៃ ប្រទេសទាំងពីរ។ អគ្គលេខាធិការរង Michiyo Nambu បានជឿជាក់ថា៖ដំណើរទស្សនកិច្ច លើកនេះនៅវៀតណាម នឹងរួមចំណែកបង្កើន ជំរុញទំនាក់ទំនងរវាងប្រទេសទាំង ពីរ។ នាពេលខាងមុខនេះ សហជិណនៅបណ្ដាខេត្ត ទីក្រុង នៃប្រទេសទាំងពីរ នឹងបង្កើនជំនួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងដ៏ល្អប្រសើរ៕
Related





