VOV WorldVOV World
សហរដ្ឋអាមេរិកពិចារណាចំពោះការលុបចោលទណ្ឌកម្មលើទួរគី
18/10/2018 08:00
(VOVWORLD) - ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មានក្រោយពីជួបពិភាក្សារជាមួយប្រធានាធិបតីទួរគីនៅទីក្រុង Ankara នាថ្ងៃទី ១៧ ខែតុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថាក្រុងវ៉ាស៊ីនតោនអាចលុបចោលការដាក់ ទណ្ឌកម្មលើប្រទេសទួរគីដែលពាក់ព័ន្ធនឹងការចាប់ខ្លួនគ្រូគង្វាលអាមេរិក Andrew Brunson។
សហរដ្ឋអាមេរិកពិចារណាចំពោះការលុបចោលទណ្ឌកម្មលើទួរគី
 រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និង ប្រធានាធិបតីទួរគី លោក Erdogan លោក Pompeo បាននាំចេញ សេចក្តីប្រកាសនេះ ន្ទាប់ពីទួកគីដោះលែងគ្រូ គង្វាល Brunson ដែលជាទង្វើ ត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump បានវាយតម្លៃជា "ជំហានដ៏ធំមួយ" ឆ្ពោះទៅទំនាក់ទំនងមួយដ៏ល្អប្រសើរ ថែមទៀតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Ankara។ គួរបញ្ជាក់ថាមុននោះ ទំនាក់ទំនងរវាងទួរគីនិងអាមេរិកបានធ្លាក់ចុះយ៉ាងអាក្រក់ចាប់តាំងពីមានការ ជម្លោះគ្នាពាក់ព័ន្ធនឹងការចាប់ខ្លួនគ្រូគង្វាល Brunson។ អាមេរិកបានដាក់ ទ័ណ្ឌកម្មលើមន្ត្រីមួយចំនួនរបស់ទួរគី ក៏ដូចជាបង្កើនពន្ធទ្វេដងលើទំនិញ ដែកថែបនិងអាលុយមីញ៉ូមដែលនាំចូលពីទួរគីសំដៅសងសឹកទៅលើទីក្រុង Ankara ផងដែរ៕