VOV WorldVOV World
សហរដ្ឋអាមេរិកបញ្ជាក់សារជាថ្មីម្តងទៀតអំពីសមត្ថភាពការពារសមូហភាពរួមរបស់អង្គការណាតូ
27/01/2021 11:42
(VOVWORLD) - ប្រមុខណាតូលោក Jens Stoltenberg បានឲ្យដឹងថាលោកបានជូនដំណឹងដល់ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក លោក Joe Biden អំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនេះ និងពិភាក្សាអំពីបញ្ហាប្រឈមជាសកលជាពិសេសគឺបញ្ហា ភេរវកម្មនាពេលខាងមុខនេះផងដែរ។
សហរដ្ឋអាមេរិកបញ្ជាក់សារជាថ្មីម្តងទៀតអំពីសមត្ថភាពការពារសមូហភាពរួមរបស់អង្គការណាតូ
លោក Joe Biden និងលោក Jens Stoltenberg ក្នុងពេលប្រជុំនៅទីក្រុងមុយនិចក្នុងឆ្នាំ ២០១៥។ (រូបថត៖ Reuters) នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ សេតវិមានបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ២៦ ខែមករា បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកអគ្គលេខាធិការអង្គការណាតូ Jens Stoltenberg ដោយបានបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកជាមួយនឹងយន្តការការពារសមូហភាពរួមនៃសម្ព័ន្ធភាពនេះ។