សៀវភៅសស្តីពី ODA ឆ្នាំ ២០១៤ របស់ជប៉ុនយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយអាស៊ាន
13/03/2015 10:16
(VOVworld) – នាថ្ងៃទី ១៣ មិនា ក្នុងសៀវភៅសស្តីពីទុន ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) ឆ្នាំ ២០១៤ របស់ខ្លួន ជប៉ុនបានអំពាវនាវឲ្យបង្កើនទំនាក់ទំនងជាមួយអាស៊ាន ឲ្យបានខ្លាំងក្លាថែមទៀតហើយចាត់ទុកនេះគឺជាបញ្ហា សំខាន់ជួរមុខដើម្បីធានា សន្តិសុខនៃប្រទេសជាតិ ក្នុងកាលៈទេសៈ ចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងតំបន់។

សៀវភៅសស្តីពី ODA ឆ្នាំ ២០១៤ របស់ជប៉ុនយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយអាស៊ាន (Image: VNA) (VOVworld) – នាថ្ងៃទី ១៣ មិនា ក្នុងសៀវភៅសស្តីពីទុនជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) ឆ្នាំ ២០១៤ របស់ខ្លួនជប៉ុនបានអំពាវនាវឲ្យបង្កើនទំនាក់ទំនងជាមួយអាស៊ាន ឲ្យបានខ្លាំងក្លាថែមទៀតហើយចាត់ទុកនេះគឺជាបញ្ហាសំខាន់ជួរមុខដើម្បីធានា សន្តិសុខនៃប្រទេសជាតិ ក្នុងកាលៈទេសៈ ចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនក្នុង តំបន់។ ក្នុងសៀវភៅសនេះក្រៅពីការអះអាងថា៖ បណ្ដាប្រទេសអាស៊ានជាទីផ្សារ ដ៏សែនសំខាន់និងជាបរិយាកាសងាយស្រួលសំរាប់វិនិយោគិន ជប៉ុនបានគូស បញ្ជាក់ថា៖ ការអភិវឌ្ឍន៍និងការរក្សាស្ថិរភាពក្នុងអាស៊ានមានអត្ថន័យសំខាន់ចំពោះ សន្តិសុខរបស់ជប៉ុន ក្នុងនោះ មានការធានាទំនិញនៃប្រទេសនេះពេលដឹកជញ្ជូន ឆ្លង់កាត់តំបន់ ទៀតផង។ ក្នុងសៀវភៅស ODA ឆ្នាំ ២០១៣ ដែលបានប្រកាសនា ខែកុម្ភៈឆ្នាំ ២០១៤ ជប៉ុនបានអំពាវនាវឲ្យបន្កើនទុន ODA សំរាប់អាស៊ីនិងអាហ្វ្រិក ព្រមទាំង បានចាត់ទុកថា៖ការផ្តល់ជំនួយសំរាប់បណ្ដាប្រទេសជាសមាជិកអាស៊ាន គឺជាកញ្ចប់វិនិយោគប្រកបដោយប្រសិទ្ធភាពនាអនាគត៕
Related





