ស៊ីរី៖BRICS អាចដើតួនាទីឈានមុខក្នុងការស្វែងរកដំណោះស្រាយមួយសំរាប់វិបត្តិនៅស៊ីរី
09/03/2013 09:04
(VOVworld) – នាថ្ងៃទី ៨ មិនា មន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋអំណាចស៊ីរីបានថ្លែង អំណរគុណចំពោះក្រុមបណ្ដាប្រទេសកំពុងអភិឌ្ឍន៍(BRICS) ដោយសារការគាំទ្រ ដែលក្រុមនេះបានលៃទុកឲ្យស៊ីរី ក្នុងការខំប្រឹងប្រែងទប់ទល់នឹងការជ្រៀតជ្រែក យោធារបស់លោកខាងលិចនៅប្រទេសនេះ។

(VOVworld) – នាថ្ងៃទី ៨ មិនា មន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋអំណាចស៊ីរីបានថ្លែង អំណរគុណចំពោះក្រុមបណ្ដាប្រទេសកំពុងអភិឌ្ឍន៍(BRICS) ដោយសារការគាំទ្រ ដែលក្រុមនេះបានលៃទុកឲ្យស៊ីរី ក្នុងការខំប្រឹងប្រែងទប់ទល់នឹងការជ្រៀតជ្រែក យោធារបស់លោកខាងលិចនៅប្រទេសនេះ។ ថ្លែងមតិចំពោះមុខមជ្ឃដ្ឋានសារ ព័ត៌មាន អ្នកពិគ្រោះយោដល់មួយរូបរបស់ប្រធានាធិបតីស៊ីរី លោក Bashar Al-Assad លោកស្រី Bouthaina Shaaban បានសង្កត់ធ្ងន់ថា៖ BRICS អាចដើតួនាទី ឈានមុខ ក្នុងការស្វែងរកដំណោះស្រាយមួយសំរាប់វិបត្តិនៅស៊ីរី។ ក្នុងព្រឹត្តិការ ទាក់ទិនមួយ ទៀត បណ្ដារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) នឹងជួបចរចារ ជាមួយបេសក ជនពិសេសរួមរបស់ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ (AL) លោក Lakhdar Brahimi នាថ្ងៃទី ១១ មិនាខាងមុខនេះ ដើម្បីពិភាក្សាអំពីវិធានការ សន្តិភាពសំរាប់វិបត្តិនៅស៊ីរី៕
Related







