VOV WorldVOV World
ស៊ីរី៖ការវាយប្រហារតាមជើងអាកាសដ៏សាហាវនៅក្រុង Aleppo ក្រោយពីបទឈប់បាញ់បញ្ចប់
20/09/2016 09:58
(VOVworld) - តិចជាង២ម៉ោងក្រោយពីកងទ័ពស៊ីរី ប្រកាសការបញ្ចប់បទឈប់បាញ់ដែលបានមាន សុពលភាពក្នុងរយៈពេល១សប្ដាហ៍នោះ​ នារាត្រីថ្ងៃ ទី១៩ កញ្ញា ការវាយប្រហារតាមជើងអាកាសនិងការ បាញ់តទល់គ្នាយ៉ាងសាហាវ បានកើតមានឡើងនៅតំបន់នានាក្រោមការកាន់កាប់របស់ភាគីបះបោរនៅក្រុង Aleppo និងតំបន់ជុំវិញទៀតផង។
ស៊ីរី៖ការវាយប្រហារតាមជើងអាកាសដ៏សាហាវនៅក្រុង Aleppo ក្រោយពីបទឈប់បាញ់បញ្ចប់
ទិដ្ឋភាពក្រោយពីការវាយប្រហារតាមជើងអាកាសនៅតំបន់ Karm al-Jabal ដែលកំពុងស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមបះបោរនៅស៊ីរី (រូបថត៖AFP/TTXVN) (VOVworld) - តិចជាង២ម៉ោងក្រោយពីកងទ័ពស៊ីរីប្រកាសការបញ្ចប់បទឈប់ បាញ់ដែលបានមានសុពលភាពក្នុងរយៈពេល១សប្ដាហ៍នោះ​ នារាត្រីថ្ងៃទី១៩ កញ្ញា ការវាយប្រហារតាមជើងអាកាសនិងការបាញ់តទល់គ្នាយ៉ាងសាហាវ បានកើតមាន ឡើងនៅតំបន់នានាក្រោមការកាន់កាប់របស់ភាគីបះបោរនៅក្រុង Aleppo និងតំបន់ ជុំវិញទៀតផង។តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ថា ការប៉ះទង្គិចពោល ខាងលើបានបណ្ដាលឲ្យមនុស្សប៉ុន្មាននាក់ស្លាប់និងរង របួស។មុននោះនាយប់ថ្ងៃ ដដែល កងទ័ពស៊ីរីបានប្រកាសការបញ្ចប់បទឈប់ បាញ់ ហើយចោទប្រកាន់ក្រុម ឧទ្ទាមពីអំពើរំលោភទៅលើកិច្ចព្រមព្រៀងនេះ ជាង៣០០លើក។កិច្ចព្រមព្រៀង ឈប់បាញ់នៅស៊ីរីដែលត្រូវបានសម្របសម្រួលដោយរដ្ឋមន្រ្តីការបរទេស អាមេរិកលោក John Kerry និងសមភាគីរុស្ស៊ីលោក Sergei Lavrov មានសុពលភាព ចាប់ពីថ្ងៃទី១២ កញ្ញា៕