VOV WorldVOV World
ស៊ីរីដំណើរការវាយប្រហារទៅលើ IS នៅទីក្រុង Palmyra
26/05/2015 11:56
(VOVworld) – តាមប្រភពព័ត៌មានយោធារបស់ស៊ីរីបាន ឲ្យដឹងថា៖ នាថ្ងៃទី ២៥ ឧសភាកងទ័ពជើងអាកាសនៃ ប្រទេសនេះបានដំណើរការវាយប្រហារទៅលើអង្គការ ភេរវកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅទីក្រុងបុរាណ Palmyra បន្ទាប់ពីទីក្រុងនេះធ្លាក់ចូល ក្នុងបាតដៃរបស់ IS។
ស៊ីរីដំណើរការវាយប្រហារទៅលើ IS នៅទីក្រុង Palmyra
ស៊ីរីដំណើរការវាយប្រហារទៅលើ IS នៅទីក្រុង Palmyra (Image: nhandan.com.vn) (VOVworld) – តាមប្រភពព័ត៌មានយោធារបស់ស៊ីរីបានឲ្យដឹងថា៖ នាថ្ងៃទី ២៥ ឧសភា កងទ័ពជើងអាកាសនៃប្រទេសនេះបានដំណើរការវាយប្រហារទៅលើ អង្គការភេរវកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅទីក្រុងបុរាណ Palmyra បន្ទាប់ ពីទីក្រុងនេះធ្លាក់ចូល ក្នុងបាតដៃរបស់ IS។ កាណាល់ទូរទស្សន៍ជាតិស៊ីរីបានឲ្យ ដឹងថា៖ ជនប្រដាប់អាវុធ ចំនួន ៥០ នាក់ត្រូវបានកំទិច។ ប៉ុន្តែ តាមអង្គការឃ្លាំ មើលសិទ្ធិមនុស្សស៊ីរី (SOHR)  បានឲ្យដឹងថា៖ បណ្ដាការវាយប្រហារតាមផ្លូវ អាសដោយទ្រង់ទ្រាយធំនេះមិន រារាំងបណ្ដាជនប្រដាប់អាវុធឈានទៅរដ្ឋធានី Damascus និងទន្ទ្រានកាន់កាប់ អណ្តូងរ៉ែនៅទីក្រុង Palmyra នៅឡើយ។ នាថ្ងៃដ៏ ដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Rahmani Fazil បានសង្កត់ធ្ងន់ថា៖ ប្រទេសនេះនឹងធ្វើអន្តរាគមន៍ ក្នុងករណី IS ឈាន ចូលតំបន់ខ្សែព្រំដែន នៃប្រទេសនេះនិងមានឧបាយកលបំផ្លិចបំផ្លាញ។ លោក Fazil ក៏បានអះអាងថា៖ តំបន់ខ្សែព្រំដែនរវាងអ៊ីរ៉ង់និងអ៊ីរ៉ាក់ត្រូវបានជិះឥទ្ធិពលដោយ IS៕