VOV WorldVOV World
សិក្ខាសាលា ASEM ស្ដីពីការគ្រប់គ្រងទឹកនិងដំបន់ទន្លេបានបើក។
20/03/2013 09:45
VOV-នាថ្ងៃទី២០មិនានៅទីក្រុង Can Tho វៀតណាម បានបើកសិក្ខាសាលា ASEM ស្ដីពីការគ្រប់គ្រងទឹក និងដំបន់ទន្លេ-របៀបទាក់ទងកំណើនបៃតង។
សិក្ខាសាលា ASEM ស្ដីពីការគ្រប់គ្រងទឹកនិងដំបន់ទន្លេបានបើក។
ទីក្រុង Can Tho វៀតណាម បានបើកសិក្ខាសាលា ASEM ស្ដីពីការគ្រប់គ្រងទឹកនិងដំបន់ទន្លេ-របៀបទាក់ទងកំណើនបៃតង។         VOV-នាថ្ងៃទី២០មិនានៅទីក្រុង Can Tho វៀតណាម បានបើកសិក្ខាសាលា ASEM ស្ដីពីការគ្រប់គ្រងទឹកនិងដំបន់ទន្លេ-របៀបទាក់ទងកំណើនបៃតង។ សិក្ខាសាលាបានទាក់ទាញដំណាងប្រមាណ១៥០នាក់នៅក្នុងនិងក្រៅប្រទេស មកពីប្រទេសចំនួន៥១ជាសមាជិក ASEM និងបណ្ដាអង្គការដំបន់អន្តរជាតិ​ទាក់ ទិន​ដូចជាគណៈកម្មការសមាគមទន្លេ Mekong គណៈកម្មាធិការអន្តរជាតិអំពី ការពារទន្លេ Danube ក្រុមប្រឹក្សាទឹកពិភពលោកជាដើម។ ស្ដីពីការងារត្រៀមរៀបចំ លោកស្រី Nguyen Thi Bich Thuy អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ច ពហុភាគីក្រសួងការ​បរទេស​វៀតណាមបានឲ្យដឹងថា៖         “សិក្ខាសាលា ASEM ត្រូវបានរៀបចំនៅទីក្រុង Can Tho មានអត្ថន័យ​ណាស់។ យើងខ្ញុំចង់ឲ្យរៀបចំទទួលបានជោគជ័យ អះអាងការខំប្រឹងប្រែង​រួម​របស់វៀតណាម ក៏ដូចជាទីក្រុង Can Tho ក្នុងការការពារប្រភពទឹកនិយាយរួម ទន្លេ Mekong និយាយ ដោយឡែក។​ ការងាររៀបចំសិក្ខាសាលាដល់ឥឡូវនេះ​គឺរៀបចំយ៉ាងម៉ត់ចត់។ បណ្ដា ប្រទេសសមាជិក ASEM បានជួយជ្រោមជ្រែងនិងយកចិត្ត​ទុកដាក់យ៉ាងកក់ក្ដៅ៕”