សិក្ខាសាលា “បង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន - ចិនក្នុងការងារស្វែងរកនិងជួយសង្គ្រោះមនុស្សនិងនាវាលើសមុទ្រខាងកើត”
14/06/2013 10:39
(VOVworld) – ចាប់ពីថ្ងៃទី ១៨ ដល់ទី ២០ មិថុនា វិទ្យាស្ថានការទូតវៀតណាម នឹងរៀបចំសិក្ខាសាលា “បង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន - ចិនក្នុងការងារ ស្វែងរកនិងជួយសង្គ្រោះមនុស្សនិងនាវាលើសមុទ្រខាងកើត” នៅ ទីក្រុងហាណូយ។

(VOVworld) – ចាប់ពីថ្ងៃទី ១៨ ដល់ទី ២០ មិថុនា វិទ្យាស្ថានការទូតវៀតណាមនឹងរៀបចំ សិក្ខាសាលា “បង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន - ចិនក្នុងការងារស្វែងរកនិងជួយ សង្គ្រោះមនុស្សនិងនាវាលើសមុទ្រខាងកើត” នៅទីក្រុងហាណូយ។ តាម សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានឲ្យដឹងថា៖ សិក្ខាសាលានេះ គឺផ្នែកមួយក្នុងផែនការការងាររវាងអាស៊ាននិង ចិនអំពីគោលការណ៍ណែនាំអនុវត្តសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាំគីនានា លើសមុទ្រខាងកើត (DOC)។ នេះគឺជាឱកាសដើម្បីបណ្ដាប្រទេសពិភាក្សាអំពីរាល់ វិធានការកសាងទំនុកទុកចិត្ត តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការងារស្វែងរកនិង ជួយសង្គ្រោះលើសមុទ្រខាងកើត វាយតំលៃការពិតជាក់ស្តែងនិងការចាំបាច់កសាង វិធានការរួមសំដៅបំរើការងារពោលខាងលើ ជាដើម។ តំណាងរដ្ឋាភិបាលមជ្ឍដ្ឋាន អ្នកប្រាជ្ញនិងអ្នកជំនាញការនៃបណ្ដាប្រទេសអាស៊ាននិងចិននឹងចូលរួមសិក្ខាសាលា នេះ៕ វិទ្យាស្ថានការទូតវៀតណាម នឹងរៀបចំសិក្ខាសាលា “បង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន - ចិនក្នុងការងារ ស្វែងរកនិងជួយសង្គ្រោះសចំពោះមនុស្សនិងនាវាលើសមុទ្រខាងកើត” នៅទីក្រុងហាណូយ។ (Image: VOV Online)
Related




