សិក្ខាសាលា “អាជីវកម្មជាមួយវៀតណាម” នៅនូរវ៉ែលហេ្សឡង់
11/11/2015 06:51
(VOVworld)- នាថ្ងៃទី ១០ វិច្ឆិកា សិក្ខាសលា “អាជីវកម្ម ជាមួយវៀតណាម” ត្រូវបានរៀបចំឡើងនៅរដ្ឋធានី Wellington របស់នូរវ៉ែលហ្សេឡង់។

សិក្ខាសាលា “អាជីវកម្មជាមួយវៀតណាម” នៅនូរវ៉ែលហេ្សឡង់ (Image: VNA) (VOVworld)- នាថ្ងៃទី ១០ វិច្ឆិកា សិក្ខាសលា “អាជីវកម្មជាមួយវៀតណាម” ត្រូវបាន រៀបចំឡើងនៅរដ្ឋធានី Wellington របស់នូរវ៉ែលហ្សេឡង់។ ថ្លែងមតិនៅ ទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូរវ៉ែលហ្សេឡង់ លោក Nguyen Viet Dung បានរំលឹកឡើងវិញសមិទ្ធិផលដែលវៀតណាមបង្កើតបានក្នុងរយៈពេលកន្លង ទៅ ជាពិសេស ស្នាដៃលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។ លោក Nguyen Viet Dung ក៏បានវាយតំលៃខ្ពស់លទ្ធផលនៃសកម្មភាពដែលត្រូវបានអនុវត្តក្នុង ឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងវៀតណាម- នូរវ៉ែលហ្សេឡង់ឆ្នាំ ២០១៥។ ក៏ក្នុងសិក្ខាសាលានេះដែរ តំណាងពាណិជ្ជកម្ម វៀតណាមប្រចាំនៅនូវវ៉ែលហ្សេឡង់បានឧទ្ទេសនាមអំពីសៀវភៅ “ការណែ នាំធ្វើអាជីវកម្មជាមួយវៀតណាម” ជាភាសាអង់គ្លេសដល់មជ្ឈដ្ឋានអាជីវករ ប្រទេសសាមីដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មនូរវ៉ែលហ្សេឡង់យល់បន្ថែម អំពីបរិយាកាសវិនិយោគនៅវៀតណាម៕
Related





