VOV WorldVOV World
សិក្ខាសាលា” សហគមន៍អាស៊ាននិងកម្មវិធីសម្មភាពរបស់វៀតណាម”
11/12/2015 11:48
VOVWORLD_នាថ្ងៃទី១១ធ្នូក្រសួងការបរទេសវៀតណាមបានប្រារព្វធ្វើសិក្ខាសាលា” សហគមន៍អាស៊ាននិងកម្មវិធីសកម្មភាពរបស់វៀតណាម”
សិក្ខាសាលា” សហគមន៍អាស៊ាននិងកម្មវិធីសម្មភាពរបស់វៀតណាម”
VOVWORLD_នាថ្ងៃទី១១ធ្នូក្រសួងការបរទេសវៀតណាមបានប្រារព្វធ្វើសិក្ខាសាលា” សហគមន៍អាស៊ាននិងកម្មវិធីសកម្មភាពរបស់វៀតណាម”ដោយមានការចូលរួមពីដំ ណាងចំនួន១៥០នាក់មកពីគ្រប់ក្រសួងស្ថាប័នសហគ្រាសនិងក្រុមអ្នកស្រាវជ្រាវអំពី អាស៊ាន។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងមតិនៅសិក្ខាសាលា        ថ្លែងមតិបើកសិក្ខាសាលាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃអំពីឱកាសនិងការប្រឈមរបស់​វៀតណាម។​ លោកលើកច្បាស់ថាពេលអាស៊ានចាប់ផ្ដើមអនុវត្តដំណើរការកសាងសហគមន៍​អាស៊ាន(២០០៩-២០១៥)នោះគឺវៀតណាមបានកសាងជាបន្ទាន់នូវ”គំរោងការស្ដីពី ទិសដៅ និងវិធានការវៀតណាមចូលរួមកិច្ចសហប្រតិបត្តិការណ៍អាស៊ានដល់ឆ្នាំ ២០១៥”និង​កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលដើម្បីអនុវត្ត។        ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh ក៏លើកច្បាស់ដែរថា នេះជាពេល វេ​លា​កសាង​កម្មវិធីជាក់ស្ដែងដើម្បីលើកកំពស់នូវមនសិការរបស់គ្រប់ក្រសួងស្ថាប័ន​ តំបន់​និងប្រជាជនទាំងមូលសំដៅប្រែសហគមន៍អាស៊ានក្លាយជាការពិតនៅវៀតណាម៕