សិក្ខាសាលា “វៀតណាម-ដៃគូពាណិជ្ជកម្មនៅតំបន់អាស៊ី-អាគ្នេយ៍”
24/06/2014 06:55
(VOVworld) – សិក្ខាសាលា “វៀតណាម-ដៃគូពាណិជ្ជកម្ម នៅតំបន់អាស៊ី-អាគ្នេយ៍” បានប្រព្រឹត្តទៅ នាថ្ងៃទី ២៣ មិថុនា នៅទីក្រុង Val de Marne ជាយរដ្ឋធានី ប៉ារីស របស់បារាំង។

សិក្ខាសាលា “វៀតណាម-ដៃគូពាណិជ្ជកម្មនៅតំបន់អាស៊ី-អាគ្នេយ៍” (Image: VNA) (VOVworld) – សិក្ខាសាលា “វៀតណាម-ដៃគូពាណិជ្ជកម្មនៅតំបន់អាស៊ី- អាគ្នេយ៍” បានប្រព្រឹត្តទៅ នាថ្ងៃទី ២៣ មិថុនា នៅទីក្រុង Val de Marne ជាយរដ្ឋធានី ប៉ារីស របស់បារាំង។ គោលដៅនៃសិក្ខាសាលានេះគឺសំដៅ ជួយឲ្យអង្គភាពអាជីវកម្មបារាំងស្វែងយល់អំពីទីផ្សារក្របខ័ណ្ឌគតិយុត្តនិង លក្ខណៈបរិយាកាសអាជីវកម្មរបស់វៀតណាម។ប្រធាននាយកដ្ឋានពន្លឿន ពាណិជ្ជកម្មចំណុះក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Bui Huy Son បានឲ្យដឹងថា៖ “សិក្ខាសាលានេះគឺសកម្មភាពជាបន្តក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពរបស់ នាយកដ្ឋានពន្លឿនពាណិជ្ជកម្មដោយមានគោលដៅស្នូលគឺសំដៅឧទ្ទេស នាមផ្សព្វផ្សាយអំពីទីផ្សារវៀតណាមក៏ដូចជាស្វែងរកឱកាសធ្វើអាជីវកម្ម សំរាប់អង្គភាពអាជីវកម្មនាំចេញរបស់វៀតណាមនៅទីផ្សារបារាំងនិងទីផ្សារ អឺរ៉ុប។ ជាពិសេសគឺមុខទំនិញដែលវៀតណាមមានប្រៀបខ្លាំងដូចជា៖ តម្បាញកាត់ដេរ ផលរ៉ែ ជាដើម។” រីឯខ្លួនវិញ អគ្គនាយិការស្ថាប័នអភិវឌ្ឍន៍តំបន់ Val de Marne លោកស្រី Elizabeth Rodrigues បានចាត់ទុកថា៖ “នាបច្ចុប្បន្ន ដៃគូបារាំងជាច្រើនត្រៀមខ្លួនជាស្រេចអភិវឌ្ឍន៍ទំនាក់ទំនង សហប្រតិបត្តិ ការអាជីវកម្មជាមួយបណ្ដាអង្គភាពអាជីវកម្មវៀតណាម។ ការបង្កលក្ខណៈចាំបាច់សំរាប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរ សេដ្ឋកិច្ចដើរតួនាទីសំខាន់ចំពោះប្រទេសទាំង ២៕”
Related




