សិក្ខាសាលាជាតិអំពីរដ្ឋាភិបាលអេឡិកត្រូនិច
17/07/2014 10:26
(VOVworld) – “អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិកត្រូនិច៖ហេដ្ឋារ ចនាសម្ព័ន្ធព័ត៏មានទំនើប និងកែទម្រង់រដ្ឋបាលសាធារណៈ ឆ្ពោះទៅការលើកកំពស់ការពេញចិត្តរបស់ប្រជាជន” គឺ ជាប្រធានបទនៃសិក្ខាសាលាជាតិអំពីរដ្ឋាភិបាលអេឡិក ត្រូនិចឆ្នាំ២០១៤ ដែលបានប្រារព្វឡើងនា ព្រឹកថ្ងៃទី១៧ កក្កដា នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម។

(VOVworld) – “អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិកត្រូនិច៖ហេដ្ឋារចនាសម្ព័ន្ធព័ត៏មានទំនើប និងកែទម្រង់រដ្ឋបាលសាធារណៈឆ្ពោះទៅការលើកកំពស់ការពេញចិត្តរបស់ប្រជាជន” គឺជាប្រធានបទនៃសិក្ខាសាលាជាតិអំពីរដ្ឋាភិបាលអេឡិកត្រូនិចឆ្នាំ២០១៤ ដែលបាន ប្រារព្វឡើងនាព្រឹកថ្ងៃទី១៧ កក្កដា នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម។ ទិដ្ឋភាពនៃសិក្ខាសាលាអំពីរដ្ឋាភិបាលអេឡិកត្រូនិចឆ្នាំ២០១៤នៅទីក្រុងដាណាំង នៅសិក្ខាសាលានេះមានការចូលរួមរបស់តំណាងចំនួន៤០០នាក់ បានពិភាក្សាអំពី បណ្ដាបញ្ហាស្នូលដូចជា និន្នាការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិកត្រូនិចនិងវិធានការកសាង ទីក្រុងឆ្លាត ការគ្រប់គ្រងរដ្ឋាភិបាលនិងសេវាកម្មសាធារណៈអេឡិកត្រូនិចលើទូរស័ព្ទ ចល័តជាដើម។ថ្លែងមតិនៅពិធីបើក លោក Phung Tan Viet អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងដាណាំងបានឲ្យដឹងថា៖ “នេះជាឱកាសល្អដើម្បីយើងចែករំលែកសមិទ្ធិផលស្ដីពីការអភិវឌ្ឍន៍បច្ចេកទេសព័ត៏មាន របស់តំបន់នានា ក៏ដូចជាផ្លាស់ប្តូររៀនសូត្របទពិសោធន៍របស់បណ្ដាក្រុមហ៊ុន បណ្ដា ជំនាញជួរមុខនៅក្នុងនិងក្រៅប្រទេស ក្នុងវិស័យអភិវឌ្ឍន៍បច្ចេកទេសព័ត៏មាន តាមនោះ អាចឆ្លៀតយកប្រើប្រាស់អនុវត្តរដ្ឋាភិបាលអេឡិកត្រូនិច”៕
Related
More




