VOV WorldVOV World
សិក្ខាសាលាឱកាសនិងការសាកល្បងនៃផ្នែកសំណង់ខណៈសមាហរណកម្មអាស៊ាន
03/07/2015 10:38
Vovworld-នាព្រឹកថ្ងៃទី៣កក្កដា សភាពាណិជ្ជកម្មនិង ឧស្សាហកម្ម​វៀត​ណាម (VCCI) នៅទីក្រុងហូជីមិញ
សិក្ខាសាលាឱកាសនិងការសាកល្បងនៃផ្នែកសំណង់ខណៈសមាហរណកម្មអាស៊ាន
សិក្ខាសាលាឱកាសនិងការសាកល្បងនៃផ្នែកសំណង់ខណៈសមាហរណកម្មអាស៊ាន (KT)         Vovworld-នាព្រឹកថ្ងៃទី៣កក្កដា សភាពាណិជ្ជកម្មនិងឧស្សាហកម្ម​វៀត​ណាម (VCCI) នៅទីក្រុងហូជីមិញបានសហការជាមួយសមាគមអ្នកមៅការ​សំណង់វៀត ណាមរៀបចំសិក្ខាសាលា ឱកាសនិងការសាកល្បងនៃផ្នែក​សំណង់​ខណៈ សមាហរណកម្មអាស៊ាន។ នៅសិក្ខាសាលានេះ អ្នកស្រាវជ្រាវនិងអង្គភាព​អាជីវកម្ម នានាបានចែករំលែកព័ត៌មានអំពីវិស័យសំណង់របស់វៀតណាមនា​បច្ចុប្បន្ន។ ដំណាងភាគច្រើនបានចាត់ទុកថា ផ្នែកសំណង់វៀតណាមកំពុង​ប្រឈមមុខនឹងការ សាកល្បងជាច្រើនខណៈបណ្ដាកិច្ចព្រមព្រៀងអាស៊ានមាន​ប្រសិទ្ធិភាពនាថ្ងៃទី៣១ ធ្នូឆ្នាំនេះ។ មតិជាច្រើននៅសិក្ខាសាលាបានចាត់ទុកថា ដើម្បីស្ថិតស្ថេរនិងអភិវឌ្ឍន៍ មុនបង្អស់អង្គភាពអាជីវកម្មក្នុងផ្នែកសំណង់ត្រូវ​ស្រាវជ្រាវយ៉ាង​ម៉ត់ចត់ព័ត៌មានអំពី ទីផ្សារក្នុងប្លុកអាស៊ាន។ ទន្ទឹមនឹងនោះផ្នែក​មាន​សមត្ថកិច្ចត្រូវជួយឧបត្ថម្ភអង្គភាព អាជីវកម្មបណ្ដុះបណ្ដាលប្រភពធនធាន​មនុស្សមានឯកទេសខ្ពស់ក្នុងផ្នែកសំណង់ ដើម្បីលើកកំពស់សមត្ថភាពនៃខឿនសេដ្ឋកិច្ចប្រទេសជាតិ៕