VOV WorldVOV World
សិក្ខាសាលារៀបចំរចនាសម្ព័ន្ធផ្នែកស្រូវអង្ករនៅតំបន់ទំនាបទន្លេCuuLongឡើងវិញ
24/06/2014 10:53
(VOVworld) - សិក្ខាសាលារៀបចំរចនាសម្ព័ន្ធផ្នែក ស្រូវអង្ករនៅតំបន់ទំនាបទន្លេ Cuu Long ​ឡើងវិញបាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ មិថុនា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម។
សិក្ខាសាលារៀបចំរចនាសម្ព័ន្ធផ្នែកស្រូវអង្ករនៅតំបន់ទំនាបទន្លេCuuLongឡើងវិញ
(VOVworld) - សិក្ខាសាលារៀបចំរចនាសម្ព័ន្ធផ្នែកស្រូវអង្ករនៅតំបន់ទំនាបទន្លេ Cuu Long ​ឡើងវិញបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ មិថុនា នៅទីក្រុង Can Tho ភាគខាងត្បូង វៀតណាម។សិក្ខាសាលានេះគឺសំដៅចែករំលែកព័ត៏មាន និងបទពិសោធន៍អំពីការ រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ហើយជួយឲ្យកសិករ និងក្រុមហ៊ុនធើ្វអាជីវកម្ម មានការយល់ដឹងចំពោះស្ថានភាពផលិតកម្ម ធ្វើអាជីវកម្មស្រូវអង្ករ ក៏ដូចជាតួនាទីនិង តម្រូវការជាបន្ទាន់របស់ការរៀបចំរចនាសម្ព័ន្ធផ្នែកស្រូវអង្ករនៅតំបន់ទំនាបទន្លេ Cuu Long ឡើងវិញ។ថ្លែងមតិនៅទីនេះអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Le Quoc Doanh បានឲ្យដឹងថា៖ “យើងត្រូវបន្តផ្ដោតលើការស្រាវជ្រាវអំពីពូជ និងការងារកាត់បន្ថយប្រាក់ចំណាយឲ្យ ស្រូវដូចជា ជី ថ្នាំការពាររុក្ខជាតិ ពូជស្រូវជាដើម”

More