VOV WorldVOV World
សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅមហាវិទ្យាល័យ Paris Diderot
22/05/2015 08:31
Vovworld-ក្នុងក្របខ័ណ្ឌបណ្ដាសិក្ខាសាលាការសន្ទនាស្ដីពី វៀតណាម​ដែល​បានរៀបចំនៅដេប៉ាទីម៉ង់វៀតណាមវិទ្យា
សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅមហាវិទ្យាល័យ Paris Diderot
សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅមហាវិទ្យាល័យ Paris Diderot (CNN)         Vovworld-ក្នុងក្របខ័ណ្ឌបណ្ដាសិក្ខាសាលាការសន្ទនាស្ដីពីវៀតណាម​ដែល ​បានរៀបចំនៅដេប៉ាទីម៉ង់វៀតណាមវិទ្យាចំណុះមហាវិទ្យាល័យ Paris Diderot នា​រសៀលថ្ងៃទី២១ឧសភាក្រុមស្រាវជ្រាវអំពីសមុទ្រខាងកើតនៅបារាំងបាន រៀបចំការសន្ទនាដោយប្រធានបទ ជំលោះនៅសមុទ្រខាងកើត៖ជ្រុងជ្រោយ គត្តិយុត្តិរបៀប​ទាក់ទងរបស់វៀតណាម។​ វាគ្មិននៃការសន្ទនានេះជាអ្នកស្រាវ ជ្រាវ Nguyen Hoai Tuong សមាជិកនៃក្រុមសមុទ្រខាងកើតនៅបារាំង អនុប្រធាន សមាគមអ្នក​ជំនាញការ​និងវិទ្យាសាស្ត្រវៀតណាម (AVSE)។         លោក Nguyen Hoai Tuong បានប្រមូលផ្ដុំវិភាគជំលោះអំពីដែនដីនិង​ដែន​ សមុទ្រ​នៅសមុទ្រខាងកើត ផ្ដោតទៅលើទ្រឹស្តីគ្មានមូលដ្ឋានអំពីរបស់ដែល​ហៅ​ ថា ខ្សែ៩កំណាត់ក៏ដូចជាការទាមទាគ្មានមូលដ្ឋានអំពីអធិបតេយ្យភាពរបស់ចិន។ លោកក៏បានឧទ្ទេសនាមឯកសារដែលទទួលបានដូចជាសេចក្តីថ្លែងការណ៍ស្ដីពី ការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឯកសារកំពុងឆ្ពោះ ​ទៅ​ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ វាគ្មិនក៏បានរំលឹករាល់បំរ៉ែ បំរួល​ជំលោះ​និងភាពតានតឹងនាពេលថ្មីៗនេះដែលទាក់ទិនដល់សមុទ្រខាងកើត ពិសេសគឺសកម្មភាពសាងសង់ដោយទ្រង់ទ្រាយធំរបស់ចិននៅដំបន់មានជំលោះ ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ​ឆ្នាំ ១៩៨២ (UNCLOS) ជាមូលដ្ឋានគត្តិយុត្តិដើម្បីដោះស្រាយជំលោះនេះ៕