សិក្ខាសាលាវិទ្យសាស្ត្រ “ជៀសវាងអន្ទះចំណូលមធ្យមនៅវៀតណាម”
15/04/2014 10:22
Vovworld-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយ សិក្ខាសាលាវិទ្យាសាស្ត្រ“ជៀសវាងអន្ទះចំណូលមធ្យមនៅវៀតណាម”ដោយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមសហការជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមរៀបចំឡើងសំដៅផ្ដល់ទ្រឹស្តីវិទ្យាសាស្ត្រដើម្បីបក្សរដ្ឋដាក់ចេញការផ្ដួចផ្ដើមគំនិតដំណោះស្រាយជៀសវាងអន្ទះចំណូលមធ្យម

សាស្ត្រាចារ្សបណ្ឌិត Vuong Dinh Hue ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម (dddn.com) Vovworld-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយ សិក្ខាសាលាវិទ្យាសាស្ត្រ “ជៀសវាងអន្ទះចំណូលមធ្យមនៅវៀតណាម”ដោយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម សហការជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមរៀបចំឡើងសំដៅផ្ដល់ទ្រឹស្តី វិទ្យាសាស្ត្រដើម្បីបក្សរដ្ឋដាក់ចេញការផ្ដួចផ្ដើមគំនិតដំណោះស្រាយជៀសវាងអន្ទះ ចំណូលមធ្យមបន្តអភិវឌ្ឍន៍ក្លាយទៅជាប្រទេសមានចំណូលខ្ពស់នាពេលអនាគត។ ថ្លែងមតិនៅសិក្ខាសាលា សាស្ត្រាចារ្សបណ្ឌិត Vuong Dinh Hue ប្រធានគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចវៀតណាមបានរួចផុតពីស្ថានភាព ប្រទេសអភិវឌ្ឍន៍អន់ខ្សោយ ល្បឿនកំណើនខ្ពស់ជាបន្តបន្ទាប់នៅកំរិតជាង៧%ក្នុង មួយឆ្នាំ។ ប៉ុន្តែវៀតណាមក៏មានគ្រោះអាសន្នជាប់អន្ទះចំណូលមធ្យម បន្ថយចរិត លក្ខណៈប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច។ ប្រការនេះនឹងរារាំងការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់វៀតណាម។ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “អន្ទះចំណូលមធ្យមកើតមានឡើងក្នុងពេលដែលការអភិវឌ្ឍន៍របស់ប្រទេស១ត្រូវផ្អាករឺអន់ថយបន្ទាប់ពីទទួលបានកំរិតចំណូលមធ្យម។ បញ្ហានេះជានិច្ចកាលកើតមានឡើងចំពោះបណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខណៈដែលកំរិតប្រាក់ខែកើន ឡើងក្នុងពេលចនោះរិតលក្ខណៈប្រកួតប្រជែងអំពីតំលៃទំនិញថយចុះពិបាកប្រកួត ប្រជែងនឹងខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍។ ដោយហេតុនេះនេះជាបញ្ហាត្រូវបានយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅពីបក្សរដ្ឋនិងកម្មភិបាលតាក់តែងគោលនយោបាយនិងអ្នក វិទ្យាសាស្ត្រជាប្រចាំ៕”
Related




