សិល្បះតុក្កតាទឹកវៀតណាម
09/11/2015 07:59
តុក្កតាទឹកជាសិល្បះសម្ដែងមួយដ៏វិសេសវិសាល របស់វៀតណាម ដែលបានបង្កើតតាំងពីសតវត្ស៍ទី ១១មក ដោយពោពេញទៅដោយអត្តសញ្ញាណ វប្បធម៌ប្រជាប្រិយវៀតណាម។ ដោយប្រើប្រាស់ ផ្ទៃទឹកជាទីកន្លែងសម្ដែង តុក្កតាទឹកដែល ត្រូវបានធ្វើ់ពីឈើ មានរូបរាងរឹង នឹងមានពណ៌សាមញ្ញធ្មតានេះ ស្រាប់តែប្រែទៅជាផ្លែក ទន់ភ្លន់ រស់រវើកចំពោះមុខទស្សនិកជន។

(VOV)_ តុក្កតាទឹកជាសិល្បះសម្ដែងមួយដ៏វិសេសវិសាលរបស់វៀតណាម ដែលបានបង្កើតតាំងពីសតវត្ស៍ទី១១មក ដោយពោពេញទៅដោយអត្តសញ្ញាណ វប្បធម៌ប្រជាប្រិយវៀតណាម។ ដោយប្រើប្រាស់ផ្ទៃទឹកជាទីកន្លែងសម្ដែង តុក្កតា ទឹកដែល ត្រូវបានធ្វើ់ពីឈើ មានរូបរាងរឹង នឹងមានពណ៌សាមញ្ញធ្មតានេះ ស្រាប់ តែប្រែទៅជាផ្លែក ទន់ភ្លន់ រស់រវើកចំពោះមុខទស្សនិកជន។ អាថន៍កំបាំងរបស់ តុក្កតាទឹកត្រូវបានទឹកលាក់កំបាំង។ ទស្សនិកជនឃើញរូបតុក្កតាជូនលេចជូន បាត់លាយឡំនឹងសម្លេងស្គរសម្លេងផាវ ធ្វើអោយទស្សនីយភាពកាន់តែទន់ភ្លន់ នឹងមានភាពរស់រវើក។ សិល្បះតុក្កតាទឹកវៀតណាម ដោយមានលក្ខណះជាតិតុក្កតាទឹកមានភាពជិតស្និទ្ធចំពោះជីវភាព រស់នៅ ប្រចាំថ្ងៃ របស់ប្រជាជន រួមចំណែកច្រើន ក្នុងការផ្សព្វផ្សាយរបៀបផលិតកម្ម អប់រំ ស្មារតីស្នេហារជាតិ សិលធម៌ របៀបរស់នៅសំរាប់ប្រជាជនគ្រប់ស្រទាប់។ ឧទា ហរណ៍៖ ការកិនស្រូវ បុកស្រូវ ចាប់ត្រី រឿងព្រេង…លៗ ។ ទន្ទឹមនឹងនោះ របៀប សម្ដែងតុក្កតាទឹកក៏មានការផ្លាស់ប្តូរថ្មីជានិច្ច ខ្លឹមសារនៃឈុតសម្ដែង និមួយៗ ត្រូវបានរួមផ្សំយ៉ាងល្អឥតខ្ចោះរវាងលក្ខណះប្រពៃណីជាមួយទំនើប ធ្វើសមាហរ ណកម្ម ជាមួយវប្បធម៌អន្តរជាតិដូចជា៖ របាំ Bale Lebedinoye Ozero របស់រុស្ស៊ី ការប្រជល់គោ របស់អេស្បាញ ត្រូវបានបញ្ជូលក្នុងការសម្ដែងតុក្កតាទឹក។ បន្ទាប់ ពីពេលបានមើលសម្ដែងតុក្កតាទឹក រោងល្ខោនតុក្កតាទឹកថាំងឡង់ លោក Nguyen Tuan Anh ទស្សនិកជនហាណូយមួយនាក់បានអោយដឹងថា៖ “តុក្កតាទឹកវៀតណាមមិនគ្រាន់តែជាការសម្ដែងសិល្បះតែប៉ុណ្ណោះទេ ថែម ទាំងជាការរួមផ្សំបញ្ញាស្មារតីរបស់មនុស្សវៀតណាមផងដែរ។ ទស្សនិកជនម្នាក់ៗ សុទ្ធតែងឿងឆ្ងន់ថា៖បណ្ដាសិល្បករបានបញ្ជាតុក្កតាទឹកយ៉ាងដូចម្តេច ដើម្បីមាន ឈុតសម្ដែងល្អអស្ចារ្យដូច្នេះ? តុក្កតាទឹកបានធ្វើអោយទស្សនិកជនងឿឆ្ងន់មាន ការជក់ចិត្តយ៉ាងខ្លាំង។” សិល្បះតុក្កតាទឹកវៀតណាម ការជោគជ័យឬបរាជ័យរបស់តុក្កតាទឹកត្រូវផ្អែកភាគច្រើនទៅលើការបញ្ជារបស់ សិល្បករ។ ក្រោយរនាំងបាំង បណ្ដាសិល្បករត្រូវឈរក្នុងទឹក ហើយបញ្ជាតុក្កតា ដោយប្រព័ន្ធខ្សែនៅខាងក្រៅនិងខ្សែរនៅក្រោមទឹក។ កក្តាសំខាន់មួយទៀតដែល មិនអាចខ្វះបានក្នុងកម្មវិធីសម្ដែងតុក្កតាទឹក នោះគឺភ្លេង។ សម្នៀងនិងភ្លេងសុទ្ធតែ មានជាចង្វាក់ច្រៀង Cheo នៅភាគខាងជើងវៀតណាម។
Related





