VOV WorldVOV World
សិង្ហបុរីអះអាងនូវគោលជំហរអំពីការជំលោះដែនដីនៅអាស៊ីអាគ្នេយ៍
27/08/2013 08:32
សិង្ហបុរីមាន​គោលជំហរមុនក៏ដូចជាក្រោយ អំពីបណ្ដាការជំលោះដែនដីរវាងចិន​ និងប្រទេស ជាសមាជិកអាស៊ានមួយចំនួន
សិង្ហបុរីអះអាងនូវគោលជំហរអំពីការជំលោះដែនដីនៅអាស៊ីអាគ្នេយ៍
នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong(http://nguyentandung.org/)           (VOV)_នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានអះអាងថា÷​សិង្ហបុរីមាន​គោលជំហរមុនក៏ដូចជាក្រោយ អំពីបណ្ដាការជំលោះដែនដីរវាងចិន​និងប្រទេស ជាសមាជិកអាស៊ានមួយចំនួន។ ថ្លែងមតិនាថ្ងៃទី ២៦សីហា ​ជាមួយមជ្ឈដ្ឋានសារ ព័ត៍មានសិង្ហបុរី ក្នុងឱកាសទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន លោក Lee Hsien  Loong បានអះអាងថា÷ សិង្ហបុរីរក្សារ​គោលជំហរ​មុនក៏ដូចជាក្រោយ និងបានសម្ដែង គោល បំណងថា÷​ប្រទេសនានានឹងអត់ធ្មត់​និងរក្សាភាពសមរម្យ ​បរិយាកាសសន្តិភាព  មិនតឹងរឹងនៅអាស៊ី​អាគ្នេយ៍។​ នាយករដ្ឋមន្ត្រីសិង្ហបុរីបានអោយដឹងថា÷​នៅក្នុងជំនួប សន្ទនាជាមួយ​សមភាគី​ចិន លោក Li keqiang  នាព្រឹកថ្ងៃទី ២៦ សីហា ភាគីទាំងពីបាន​ ផ្លាស់​ប្តូរជាមួយគ្នាដ៏ស្មោះត្រង់ អំពីបញ្ហាជាច្រើនដែលទាក់ទិនដល់​ទំនាក់​ទំនងទ្វេភាគី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាជាច្រើនក្នុងតំបន់ ដូចជា÷ ស្នើពិនិត្យឡើងវិញកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី​រវាងអាស៊ាននិង​ចិន ដែលទាក់ទិនដល់ជំលោះ ដែនសមុទ្រ នានានៅលើសមុទ្រខាងកើត៕