VOV WorldVOV World
សិស្សអណិកជនវៀតណាមស្វាគមឆ្នាំសិក្សាថ្មីនៅរាជធានីភ្នំពេញកម្ពុជា
06/11/2015 10:59
(VOVworld) – នាព្រឹកថ្ងៃទី ៦ វិច្ឆិកា សមាគមខ្មែរវៀតណាម និងគណៈចាងហ្វាងសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាម Tan Tien នៅរាជធានីភ្នំពេញកម្ពុជា បានរៀបចំពិធីបើក បវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ ២០១៥-២០១៦។
សិស្សអណិកជនវៀតណាមស្វាគមឆ្នាំសិក្សាថ្មីនៅរាជធានីភ្នំពេញកម្ពុជា
សិស្សអណិកជនវៀតណាមស្វាគមឆ្នាំសិក្សាថ្មីនៅរាជធានីភ្នំពេញកម្ពុជា (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ៦ វិច្ឆិកា សមាគមខ្មែរវៀតណាមនិងគណៈចាងហ្វាង សាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាម Tan Tien នៅរាជធានីភ្នំពេញកម្ពុជា  បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ ២០១៥-២០១៦។ ថ្លែងមតិនៅ ពិធីនេះ  ចាងហ្វាងសាលា លោកស្រី Thach Thi Lan បានអះអាងថា៖ គ្រូបង្រៀន និងបណ្ដាសិស្សប្តេជ្ញាបង្កើតបានលទ្ធផលល្អក្នុងឆ្នាំ សិក្សាថ្មី២០១៥-២០១៦។ គណៈចាងហ្វាងសាលារៀននិងបណ្ដា គ្រួរបង្រៀននឹងពង្រីកស្មារតីសាមគ្គីភាព ជំនះពុះពារលើការលំបាកក្នុងការងារបង្រៀនសំដៅជួយឧបត្ថម្ភប្អូនៗសិស្សាជាអណិកជនវៀតណាមរក្សារអត្តសញ្ញាណជាតិផងនិងមានចំណះដឹងវិជ្ជាវ័ន្ត ដើម្បីសម្របខ្លួនទៅក្នុងសហគមន៍ប្រទេសសាមីផង។ សាលាបឋមសិក្សាមិត្ត ភាពខ្មែរ-វៀតណាម Tan Tien មានសិស្សចំនួន ៣០០ នាក់ ដែលកំពុងរៀន បណ្ដាកម្មវិធីជាភាសាខ្មែរនិងភាសាវៀតណាម។ នេះគឺជាមូលដ្ឋានអប់រំភា សាវៀតណាមនិងភាសារខ្មែរធំបំផុតរបស់សហគមន៍ជនកម្ពុជាមានកំណើត វៀតណាម។ ក៏ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំសមាគមខ្មែរវៀតណាមបាន ប្រគល់ជូនអំណោយសំរាប់សិស្សដែលមានស្នេដៃឆ្នើមក្នុងការៀនសូត្រ៕