សកម្មភាពឆ្ពោះទៅទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញទី២៦មិនា
21/03/2014 10:29
Vovworld-នាព្រឹកថ្ងៃទី២១មិនា សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំពិធីរំលឹកខួបលើកទី៨៣នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនិងលើកសសើរចំពោះលេខាសម្ព័ន្ធយុវជនឆ្នើមរដ្ឋធានីចំនួន១០០នាក់ឆ្នាំ២០១៤។

ពិធីលើកសសើរចំពោះលេខាសម្ព័ន្ធយុវជនឆ្នើមរដ្ឋធានីចំនួន១០០នាក់ឆ្នាំ២០១៤។ (ktdt.vn) Vovworld-នាព្រឹកថ្ងៃទី២១មិនា សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំពិធីរំលឹកខួបលើកទី៨៣នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនិងលើក សសើរចំពោះលេខាសម្ព័ន្ធយុវជនឆ្នើមរដ្ឋធានីចំនួន១០០នាក់ឆ្នាំ២០១៤។ ក្នុងសន្ទរកថានៅពិធីនេះ លោកស្រី Nguyen Thi Nga លេខាសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញទីក្រុងហាណូយបានលើកច្បាស់ថា ក្នុងអំឡុង៨៣ឆ្នាំកន្លង មក ទោះបីនៅសម័យកាលណាក៏ដោយ ទីក្រុងហាណូយជានិច្ចកាលមាន មោទនភាពជាកន្លែងបំផុសចលនាសកម្មភាពបដិវត្តទូទាំងប្រទេស។ លេខាសម្ព័ន្ធយុវជនឆ្នើមចំនួន១០០នាក់ដំណាងឲ្យលេខាសម្ព័ន្ធយុវជនចំនួន២៧ពាន់នាក់របស់រដ្ឋធានីត្រូវបានលើកសសើរក្នុងឱកាសនេះ។ Le Thu Huyen លេខាសម្ព័ន្ធយុវជន 12A5 វិទ្យាល័យ Me Linh ស្រុក Me Linh ទីក្រុង ហាណូយ ជាលេខាសម្ព័ន្ធយុវជនឆ្នើមមួយរូបក្នុងចំណោមលេខាសម្ព័ន្ធយុវជន ឆ្នើមត្រូវបានលើកសសើរបានចែករំលែកថា៖ “ខ្ញុំមានកត្តិយសនិងមោទនភាពណាស់។ ក្នុងនាមជាយុវជនមួយរូប មុន បង្អស់ត្រូវនិយមចូលចិត្តជាមួយកិច្ចការសម្ព័ន្ធយុវជន។ កនុងនាមជាលេខា សម្ព័ន្ធយុវជនមួយរូប ខ្លួនត្រូវបញ្ជូនការនិយមចូលចិត្តនោះដល់មិត្តយុវជនទាំង អស់ក្នុងសាខាសម្ព័ន្ធយុវជនខ្លួន ដើម្បីមិត្តយុវជនទាំងអស់ក្លាយទៅជាជនមាន ប្រយោជន៍សំរាប់សង្គម៕”
Related





