VOV WorldVOV World
សកម្មភាពឆ្ពោះទៅកុមារមានស្ថានភាពលំបាកពិសេសក្នុងឱកាសពិធីបុណ្យសំពះព្រះខែ
26/09/2015 08:42
(VOVworld)-ក្នុងពិធីបុណ្យសំពះព្រះខែឆ្នាំ២០១៥នេះ មូលនិធីគាំពាកុមារខេត្ត Thua Thien –Hue បានរួមផ្សំ ជាមួយស្រុកមួយចំនួនក្នុងខេត្ត
សកម្មភាពឆ្ពោះទៅកុមារមានស្ថានភាពលំបាកពិសេសក្នុងឱកាសពិធីបុណ្យសំពះព្រះខែ
ក្តីសប្បាយរីករាយរបស់កុមារពិការដែលបានទទួលអំណោយក្នុងឱកាស ពិធីបុណ្យសំពះព្រះខែ (រូបថតៈThế Hải ) (VOVworld)-ក្នុងពិធីបុណ្យសំពះព្រះខែឆ្នាំ២០១៥នេះ មូលនិធីគាំពាកុមារខេត្ត Thua Thien –Hue បានរួមផ្សំជាមួយស្រុកមួយចំនួនក្នុងខេត្ត រៀបចំពិធីបុណ្យ “រាត្រីសំពះ ព្រះខែ”​និងប្រគល់អំណោយជាង២ពាន់ចំណែក សម្រាប់កុមារមាន ស្ថានភាព លំបាកជាពិសេស។ លោកស្រី Vo Kim Khanh អនុប្រធានសាខាគាំពា សង្គមថែទាំ កុមារខេត្ត Thua Thien –Hue បានឲ្យដឹងថា៖         “យើងខ្ញុំបានប្រមូលផ្តុំរៀបចំ “រាត្រីសំពះព្រះខែ”មួយ សម្រាប់កុមាមាន ស្ថាន ភាពលំបាកពិសេសលើខេត្តទាំងមូល។​យើងខ្ញុំបានប្រមូលផ្តុំកម្លាំងជាច្រើន ពីបណ្តាអង្គការនយោបាយសង្គម ក៏ដូចជានៅសហគមន៍ ដើម្បីជូនអាហាររូប បករណ៍និងអំណោយសម្រាប់ប្អូនៗ​។”         ត្រៀមរៀបចំឲ្យបុណ្យសំពះព្រះខែ មជ្ឈមណ្ឌលកិច្ចការសង្គមខេត្ត Lao Cai ក៏បានសហការជាមួយបណ្តាអង្គការ ជនសម្បុរសធម៌នានា រៀបំទិវាបុណ្យសំពះ ព្រះខែសម្រាប់កុមារពិការ កុមារកំព្រាដែលកំពុងនៅមជ្ឈមណ្ឌលនេះផងដែរ៕