VOV WorldVOV World
សកម្មភាពឃ្លាំមើលសួរដេញដោលរបស់រដ្ឋសភាបានមានឥទ្ធិពលសកម្ម
23/09/2015 07:14
Vovworld-នារសៀលថ្ងៃទី២៣កញ្ញា ក្នុងសម័យប្រជុំលើក ទី៤១នៅក្រុង​ហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍
សកម្មភាពឃ្លាំមើលសួរដេញដោលរបស់រដ្ឋសភាបានមានឥទ្ធិពលសកម្ម
សកម្មភាពឃ្លាំមើលសួរដេញដោលរបស់រដ្ឋសភាបានមានឥទ្ធិពលសកម្ម         Vovworld-នារសៀលថ្ងៃទី២៣កញ្ញា ក្នុងសម័យប្រជុំលើកទី៤១នៅក្រុង ​ហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិអំពីការ​ អនុវត្ត​សេចក្តីសំរេចចិត្តរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្ដីពី​ សកម្មភាពឃ្លាំមើលឯកទេសសកម្មភាពសួរដេញដោលពីដើមអាណត្តិនីតិកាល ទី១៣ដល់ឆ្នាំ២០១៥។ តាមរយៈការរៀបចំវាយតំលៃបូកសរុបអនុវត្តសេចក្តីសំរេច​ ចិត្តការសន្និដ្ឋានអំពីការឃ្លាំមើលសួរដេញដោល សមាជិករដ្ឋាភិបាលបាន​ម្ចាស់ ការ​ជានិច្ចកាលបញ្ជាណែនាំដោះស្រាយបញ្ហាដែលរដ្ឋសភាឃ្លាំមើលសួរ​ដេញ ដោល។ រដ្ឋាភិបាលបានសកម្មម្ចាស់ការអនុវត្តដំណោះស្រាយវិធានការ​ដើម្បី បញ្ជាណែនាំអនុវត្តសំណូមពរដែលបានដាក់ចេញនៅសេចក្តីសំរេចចិត្ត​របស់ រដ្ឋសភា ក្រសួងស្ថាប័នក៏ម្ចាស់ការនិងលើកកំពស់ការទទួលខុសត្រូវក្នុង​ការ​អនុវត្ត សេចក្តីសំរេចចិត្តបង្កើតបំរ៉ែបំរួលយ៉ាងច្បាស់លាស់ក្នុងវិស័យមួយចំនួន ត្រូវបាន សមាជិកសភាអ្នកបោះឆ្នោតនិងសាធារណៈមតិសង្គមកត់សម្គាល់វាយ​តំលៃខ្ពស់។         លើមូលដ្ឋានមតិយោបល់របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្ថាប័នមាន​ សមត្ថកិច្ច​នឹងកែលំអររបាយការណ៍ដាក់ជូនរដ្ឋសភានៅសម័យប្រជុំលើកទី១០នា ​ពេល​ខាងមុខ៕