VOV WorldVOV World
សកម្មភាពជូនពរបុណ្យតេតនិងជូនអំណោយដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅលើសមុទ្រ
03/02/2026 07:39
(VOVWORLD) - ក្នុងអំឡុងពេលពីថ្ងៃទី ១ និងទី ២ ខែកុម្ភៈ ឧត្តមនាវីឯក ដូ វ៉ាន អៀន អនុប្រ ធានស្នងការនយោបាយកងទ័ពជើងទឹក បានដឹកនាំគណៈប្រតិភូនៃកងទ័ពជើងទឹក ទៅសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរបុណ្យតេតឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជនតំបន់កងទ័ពជើងទឹកលេខ ២។
សកម្មភាពជូនពរបុណ្យតេតនិងជូនអំណោយដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅលើសមុទ្រ
 ឧត្តមនាវីឯក ដូ វ៉ាន់ យ៉េន អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាលនិងយុទ្ធជននៃកងពលតូចលេខ៦៨១ តំបន់ទី២ នៃកងទ័ពជើងទឹកវៀតណាម (រូបថត៖ baohaiquanvietnam.vn) មកដល់កន្លែងនិមួយៗ ឧត្តមនាវីឯក ដូ វ៉ាន់ អៀន បានស្នើឱ្យមេបញ្ជាការគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ថែទាំ និងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជន ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចនៅលើសមុទ្រ និងនៅលើផ្ទះរន្ទារ DK1 នៅឯនាយសមុទ្រក្នុងអំឡុងពេលបុណ្យតេត។ លោកក៏បានជំរុញឱ្យអង្គភាពនានាត្រៀមខ្លួនជាស្រេចសម្រាប់ពិធីបើកវគ្គហ្វឹកហ្វឺនឆ្នាំ ២០២៦ និងសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ក្នុងនោះមានការងារត្រៀមរៀបចំសម្រាប់បោះឆ្នោតមុនកាលកំណត់ ជ្រើសរើសសមាជិក សភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។ គណៈប្រតិភូប៉ូលីសសមុទ្រវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ូយ ក្វុក អ័យ ស្នងការនយោបាយនៃប៉ូលីសមុទ្រវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងឱកាសបុណ្យតេតប្រពៃណី (រូបថត៖ លូ សឺន/VOV-TPHCM) នៅថ្ងៃដដែលនោះ គណៈប្រតិភូមួយក្រុមមកពីប៉ូលិសសមុទ្រវៀតណាម ដឹក នាំដោយឧត្តមសេនីយ៍ទោ ប៊ូយ ក្វុក អ័យស្នងការនយោបាយនៃប៉ូលីសសមុទ្រវៀតណាម បានទៅសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់តំបន់ពិសេសកុនដាវ។ គណៈប្រតិភូបានអុជធូបដើម្បីរំលឹកដល់វីរជនយុទ្ធជន ពលី នៅទីបញ្ចុះសពហាំងយឿង និងត្រួតពិនិត្យការត្រៀមអំណរបុណ្យតេត នៅកងអនុសេនាធំលេខ ៣៣ (បញ្ជាការដ្ឋានតំបន់សមុទ្រលេខ ៣)។ មុននេះ ចាប់ពីថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ គណៈប្រតិភូបានត្រួតពិនិត្យ សួរសុខទុក្ខ លើកទឹកចិត្ត ជូនពរបុណ្យតេត និងប្រគល់អំណោយដល់អង្គភាពដែលអនុវត្តភារកិច្ចល្បាត ប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅក្នុងដែនទឹកដែលមានព្រំប្រទល់រវាងវៀតណាមជាមួយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕
TAG
VOV/VOVworld/សកម្មភាព/ជូនពរបុណ្យតេត/ជូនអំណោយ/កងកម្លាំង/បំពេញកាតព្វកិច្ច/លើសមុទ្រ