សកម្មភាពជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៥
08/02/2015 08:54
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោកNguyenXuan Phuc បាន ចុះសាកសួរសុខទុក្ខនិងជូនអំណោយចំនួន១០០ចំណែក ដល់ជនក្រីក្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ

លោកNguyenXuan Phuc ឧបនាយករដ្ឋមន្រ្តីវៀតណាម-ខាងឆ្វេង(រូបថតVOV) Vovworld-រសៀលថ្ងៃទី៧កុម្ភះឧបនាយករដ្ឋមន្រ្តីវៀតណាមលោកNguyenXuan Phuc បានចុះសាកសួរសុខទុក្ខនិងជូនអំណោយចំនួន១០០ចំណែកដល់ជនក្រីក្រជនរង គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅស្រុកPhu Loc ខេត្តThua Thien-Hueភាគកណ្តាលវៀតណាម។នាថ្ងៃដដែលលោកHoang Trung Haiឧបនាយករដ្ឋមន្រ្តីវៀត ណាមក៍បានជូនអំណោយជាង១ពាន់ចំណែកសំរាប់អ្នក Binh Sonខែត្រ Quang Ngai។ ក្នុងពិធីជូនពរឆ្នាំថ្មីលោកHoang Trung Haiមានបំណងថា៖រដ្ឋអំណាចប្រជាជនBinh Son រួមដៃកសាងជនបទថ្មីតទៅទៀតដើម្បីស្រុកកំណើតសម្បូរធូធារពី១ថ្ងៃទៅ១ថ្ងៃ។ លោកមានប្រសាសន៍ថា៖“រដ្ឋាភិបាលព្រមព្រៀងជាមួយការផ្តួចផ្តើមគំនិតបើកទូ លាយរោងចក្រចម្រាញ់ប្រេងគីមីBinh Sonនិងជំរុញការទាក់ទាញទុនវិនិយោគចូល ក្នុងមណ្ឌលសេដ្ឋកិច្ចDung Quatទៀតផង។នេះជាឱកាសល្អសំរាប់តំបន់អភិវឌ្ឍន៍ សេដ្ឋកិច្ច។ “ នាថ្ងៃនេះដែរលោកNguyen Thien Nhan ប្រធានគណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុ ភូមិវៀតណាមបានជូនអំណោយដល់អ្នកនេសាទក្រីក្រនៅស្រុក Dong Hoa -Tuy An និងទីក្រុង Tuy Hoa។មុននោះលោកDang Ngoc Tung ប្រធានសហភាពពលករវៀត ណាមបានមកជូនពរឆ្នាំថ្មីនៅក្រុមហ៊ុនភាគហ៊ុនជីគីមី Binh Dien៕
Related





