សកម្មភាពរំលឹកខួបលើកទី១២៦ទិវាកំណើតរបស់លោកប្រធានហូជីមិញក្នុងទូទាំងប្រទេស
17/05/2016 10:12
(VOVworld)-នាថ្ងៃទី១៧ឧសភា គណៈចាត់តាំងការរំលឹកពិធីបុណ្យធំៗនៃទីក្រុង ហូជីមិញបានបើកការតាំងពិព័រណ៍ចំនួនពីរស្តីពី “ប្រធានហូជីមិញ

ភ្ញៀវទស្សនាការតាំងពិព័រណ៍ (VOVworld)-នាថ្ងៃទី១៧ឧសភា គណៈចាត់តាំងការរំលឹកពិធីបុណ្យធំៗនៃទីក្រុង ហូជីមិញបានបើកការតាំងពិព័រណ៍ចំនួនពីរស្តីពី “ប្រធានហូជីមិញ មគ្គុទេសជាទី ស្រឡាញ់របស់ជនជាតិវៀតណាម” និង “សីលធម៌លោកប្រធានហូជីមិញ គំរូ សម្រាប់បំភ្លឺឲ្យជំនាន់វ័យក្មេង”។ ការតាំងពិព័រណ៍ទាំងពីរនេះ ស្ថិតក្នុងក្របខ័ណ្ឌ នៃសកម្មភាពរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជីមិញ ថ្ងៃទី១៩ ឧសភា។ ក្នុងថ្ងៃដដែល គ្រឹះស្ថានបោះពុម្ភផ្សាយ Kim Dong បានបង្ហាញមុខសៀវ ភៅមួយក្បាល ស្តីពី “គ្រូបង្រៀន Nguyen Tat Thanh នៅសាលា Duc Thanh” របស់ អ្នកនិពន្ធ Son Tung។តាមរយៈសៀវភៅនេះ មិត្តអ្នកអាននឹងយល់ ច្បាស់នូវមនោ សញ្ចេតនារបស់យុវជន Nguyen Tat Thanh (ជាឈ្មោះរបស់លោកប្រធានហូជីមិញ) នៅពេលប្រទេស ជាតិកំពុងស្ថិតនៅក្នុងនឹមទាសភាព៕
Related





