សកម្មភាពរំលឹកខួបលើកទី៦៥ទិវាប្រពៃណីសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម
30/10/2015 10:19
Vovworld-សកម្មភាពជាច្រើននឹងបានរៀបចំរំលឹកខួបលើក ទី៦៥ទិវាប្រពៃណីសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម
អនុប្រធាននិងជាអគ្គលេខាធិការសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក Don Tuan Phong (VNP) Vovworld-សកម្មភាពជាច្រើននឹងបានរៀបចំរំលឹកខួបលើកទី៦៥ទិវាប្រពៃណី សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម (ទី១៧វិច្ឆិកា)។ នេះជាព័ត៌មានត្រូវបាន អនុប្រធាននិងជាអគ្គលេខាធិការសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក Don Tuan Phong នាំចេញក្នុងជំនួបជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននាថ្ងៃទី២៩ តុលានៅក្រុងហាណូយ។ តាមនោះសកម្មភាពជាច្រើននឹងបានរៀបចំដូចជាការ ចរចារស្ដីពីសកម្មភាពសន្តិភាពសាមគ្គីភាពមិត្តភាព រៀបចំសកម្មភាពមកដល់ ប្រភពដើម ទស្សនាមណ្ឌលកេរ៌្តដំណែលបដិវត្តន៍ជាដើម។ លោក Don Tuan Phong បានឲ្យដឹងថា ដោយមានអង្គការយ៉ាងតិចតូចនាគ្រា ដំបូងនោះ ដល់ឥឡូវនេះសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានមានអង្គការ សមាជិកចំនួន១១១។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពបាន អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាមានការរួមចំណែកសំខាន់ក្នុងកិច្ចការបរទេសនិយាយដោយ ឡែកនិងបុព្វហេតុផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍ប្រទេសជាតិនិងការពារមាតុប្រទេសនិយាយ រួម៕
Related





