សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាម
04/02/2015 10:07
(VOVworld) - នាថ្ងៃទី៣ កុម្ភៈ ខេត្តក្រុងជាច្រើននៅ តំបន់វាលទំនាបទន្លេ Cuu Long ភាគខាងត្បូងវៀត ណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាម (ថ្ងៃទី៣ កុម្ភៈ)។

គំនូរឃោសនាក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាម (VOVworld) - នាថ្ងៃទី៣ កុម្ភៈ ខេត្តក្រុងជាច្រើននៅតំបន់វាលទំនាបទន្លេ Cuu Long ភាគខាងត្បូងវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ នៃទិវា បង្កើតបក្សកុម្មុយនិសវៀតណាម (ថ្ងៃទី៣ កុម្ភៈ)។គណៈប្រតិភូ ខេត្ត Ha Nam ភាគ ខាងជើងវៀតណាម បានរៀបចំពិធីអុជធូប ដាក់កម្រងផ្កានៅ ស្ដូបគោរពវិញ្ញាណ ក្ខ័ន្ធវីរៈយុទ្ធជនពលីនិងវិហារយុទ្ធជនពិលីនៅខេត្ត។ខេត្ត Vinh Phuc ភាគខាងជើង វៀតណាមបានរៀបចំការតាំងពិព័រណ៍និងប្រគល់រង្វាន់ក្នុង ការប្រឡងគំនូរ ឃោសនានិងរថយន្តឃោសនាចល័ត។គណៈកម្មាធិការបក្សខេត្ត Phu Tho ភាគ ខាងជើងវៀតណាម បានរៀបចំការជួបមុខក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍ លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាម លាតត្រដាង អនុវត្តភារកិច្ច ក្នុងឆ្នាំ២០១៥អំពីការសិក្សារៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធាន ហូជីមិញ។ថ្នាក់ដឹកនាំខេត្ត Quang Nam ភាគកណ្ដាលវៀតណាម បាន រៀបចំ ពិធីអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុង Tam Ky។ រួមជាមួយសកម្មភាពនៅក្នុងប្រទេស ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស សឹង្ហបុរី អ៊ុយក្រែន ជាដើម ក៏បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាមផងដែរ៕
Related





