សកម្មភាពរបស់ចិនក្រោមទស្សនៈរបស់អ្នកជំនាញការបារាំង
17/05/2014 08:56
Vovworld-ចិនបានគិតគូម៉ត់ចត់អំពើររំលោភដោយមិនអើពើរដល់ច្បាប់ទាំងឡាយជាការចាត់ទុករបស់អ្នកជំនាញការជួរមុខមួយចំនួនរបស់បារាំងអំពីអាស៊ី-អាគ្នេយ៍។

លោក David Camroux បណ្ឌិតប្រវត្តិសាស្ត្រនយោបាយនៅមហាវិទ្យាល័យប៉ារីស Sorbonne (vietnamnet.vn) Vovworld-ចិនបានគិតគូម៉ត់ចត់អំពើររំលោភដោយមិនអើពើរដល់ច្បាប់ទាំងឡាយជាការចាត់ទុករបស់អ្នកជំនាញការជួរមុខមួយចំនួនរបស់បារាំងអំពី អាស៊ី-អាគ្នេយ៍។ លោក David Camroux បណ្ឌិតប្រវត្តិសាស្ត្រនយោបាយនៅមហាវិទ្យាល័យ ប៉ារីស Sorbonne លោកគ្រូសាលានយោបាយប៉ារីសបានចាត់ទុកថា៖ “ចិនបានអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ប៉ុន្តែមិនគោរពច្បាប់អន្តរជាតិ។ ចិនមិនចង់ដោះស្រាយបញ្ហាដោយពហុ ភាគីទេ គេចង់ដោះស្រាយដោយឡែកជាមួយប្រទេសអាស៊ាននីមួយៗ។ ដោយ ហេតុនេះខ្ញុំចាត់ទុកថា អាស៊ានត្រូវសាមគ្គីនិងចងសម្ព័ន្ធជិតស្និទ្ធដើម្បីធានាស្ថិរភាពសន្តិភាពក្នុងដំបន់។” រីឯលោកស្រី Chemillier Gendreau អតីតប្រធានសមាគមអ្នកច្បាប់ទ្វីបអឺរ៉ុប បានឲ្យដឹងថា៖ “ចិនបានប្រកាសថា ដំបន់ទឹកដែនដីទាំងអស់ក្នុងខ្សែងណ្ដាតគោក្រោមឧវាទ របស់គេ។ ទ្រឹស្តីនោះបញ្ច្រាស់ទាំងស្រុងនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្ដី ពីច្បាប់សមុទ្រ (UNCLOS)។ រីឯនិយាយអំពីសិទ្ធិប្រវត្តិសាស្ត្រនោះ ត្រូវមានភ័ស្តុតាង ក៏ដូចជាមានការទទួលស្គាល់របស់ប្រទេសផ្សេងៗដែលចិនគ្មានភ័ស្តុតាងណាមួយ ទាំងខាងប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិឡើយ។ ពីព្រោះមិនអាចបង្ហាញបាននិង ដោយសារអ្វីៗគេចង់ទទួលបញ្ច្រាស់នឹងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់ សមុទ្រ ដោយហេតុនេះគេមានទ្រឹស្ដីដោយឡែកដើម្បីទន្ទ្រានកាន់កាប់។ ខ្ញុំចាត់ទុក ថាបណ្ដាប្រទេសអាស៊ាននឹងមិនយល់ព្រមនឹងទស្សនៈមិនសមហេតុសមផលរបស់ ចិនឡើយ៕”
Related





