សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅទីក្រុងLa Haye
24/03/2014 10:47
(VOV)_នារសៀលថ្ងៃទី ២៣ មិនា តាមម៉ោងវៀតណាមនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងគណៈប្រតិភូវៀតណាមបានមកដល់ហូឡង់ ដើម្បី

នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ហូឡង់ ចូលរួមសន្និសីទកំពូលស្ដីពីសន្តិសុខនុយគ្លេអ៊ែរលើកទី៣(http://nguyentandung.org) (VOV)_នារសៀលថ្ងៃទី ២៣ មិនា តាមម៉ោងវៀតណាមនាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Tan Dung និងគណៈប្រតិភូវៀតណាមបានមកដល់ហូឡង់ ដើម្បី ចូលរួមសន្និសីទកំពូលស្ដីពីសន្តិសុខនុយគ្លេអ៊ែរលើកទី៣ តាមសេចក្ដី អញ្ជើញរបស់នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte។ តាមកម្មវិធី នាថ្ងៃទី ២៤ មិនា នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមពិធីបើកសន្និសីទមានបទថ្លែង មតិសំ ខាន់និងជំនួបសន្ទនាទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំ នួនទៀតផង។ គោលដៅរបស់ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលស្ដីពីសន្តិ សុខ នុយគ្លេអ៊ែលើកនេះគឺ អះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់ វៀតណាមអំពីការប្រើប្រាស់ថមពលនុយគ្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព ធានា សុវត្ថិភាព និងសន្តិសុខនុយគ្លេអ៊ែរ៕
Related





