សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅរុស្ស៊ី
18/05/2016 09:59
(VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី នាថ្ងៃទី១៧ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងស្ថាប័នដំណាងរបស់វៀតណាមនៅរុស្ស៊ី។

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅរុស្ស៊ី (VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី នាថ្ងៃទី១៧ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយ កម្មាភិបាល បុគ្គលិកស្ថានទូត និងស្ថាប័នដំណាងរបស់វៀតណាមនៅរុស្ស៊ី។ នៅក្នុង ជំនួបសន្ទនានេះ លោកនាយករដ្ឋមន្ត្រីបានជូនដំណឹងអំពីស្ថានភាពរបស់ប្រទេស ជាតិ អំពីលទ្ធផលមហាសន្និបាតបក្សទូទាំងប្រទេស លើកទី១២សង្កត់ធ្ងន់ទៅលើ គោលមាគា៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងខ្លឹមសារស្នូល ក្នុងគោលនយោបាយ កិច្ចការបរទេស ដែលបានបក្ស និងរដ្ឋ អនុវត្តក្នុងរយពេល៥ឆ្នាំខាងមុខនេះ។ នា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងដៃគូយុទ្ធ សាស្ត្រលើគ្រប់ជ្រុងជ្រោយ ជាមួយរុស្ស៊ី ហើយស្នើអោយស្ថានទូតនិងស្ថាប័នទាក់ទិន នានារបស់វៀតណាមនៅរុស្ស៊ី ត្រូវលើកកំពស់ការទទួលខុសត្រូវ រួមវិភាគទានថែម ទៀត ដើម្បីទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ នារសៀលថ្ងៃទី១៧ ឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន មានជំនួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាជាតិរុស្ស៊ី លោកស្រី Valentina Matvienko ។ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការវៀតណាមនិង រុស្ស៊ី ក្នុងរយៈពេលកន្លងទៅ។ ក៏ក្នុងរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ ទៅទស្សនាក្រុមហ៊ុនប្រេងឧស្ម័ន Gazprom ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំ បំផុតនៅរុស្ស៊ីផងដែរ៕
Related





