VOV WorldVOV World
សកម្មភាពរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon នៅវៀតណាម
22/05/2015 11:51
(VOVworld) - នាយប់ថ្ងៃទី ២២ ឧសភា ប្រធានរដ្ឋ វៀតណាម លោក​ Truong Tan Sang និងលោកជំទាវ បានបើកពិធីជប់លៀងអបអរសាទរអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon និងលោកជំទាវក្នុង ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម៕
សកម្មភាពរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon នៅវៀតណាម
            (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាថ្ងៃទី២២ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon និងលោកជំទាវបា​នមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពី ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ឧសភា។ បន្ទាប់ពីពិធីទទួល  ប្រធានរដ្ឋវៀតណាម លោក  Truong Tan Sang បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ  លោក Ban Ki Moon។ ភាគីទាំងពីរបានជូនដំណឹងអោយគ្នាទៅវិញទៅមក អំពី ស្ថានភាពរបស់វៀតណាម និងអង្គការសហប្រជាជាតិ នាពេលកន្លងទៅ ប្រមូល ផ្តុំពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យ រវាង វៀតណាមនិងអង្គការសហប្រជាជាតិ នាពេលខាងមុខនេះ។  ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon             ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ ជាប្រទេសសមាជិកមានការ ទទួលខុសត្រូវ របស់សហគមន៍អន្តរជាតិ វៀតណាមបាននិងកំពុងសកម្មរួមជា មួយប្រទេសជាសមាជិកនានា ដោះស្រាយរាល់បញ្ហាសកល ដែលក្នុងនោះមាន ការរក្សាសន្តិភាព សន្តិសុខអន្តរជាតិ៖             “ វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់អង្គការ សហប្រជាជាតិ ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ និងរួមគ្នាពិភាក្សាអំពីវិធានការនានា  សំដៅបង្កើនតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការសោះស្រាយបញ្ហានានា ដែលទាក់ទិនដល់សន្តិភាព សន្តិសុខអន្តរជាតិ និងតំបន់។ ។​វៀតណាមចែករំ លែកទស្សនះថា៖​ដើម្បីរក្សាសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់និងអន្តរជាតិ ប្រ ទេសជាសមាជិកនានាត្រូវគោរពអនុសញ្ញាអង្គការសហប្រជាជាតិ គោរពឯករាជ្យ  អធិបតេយ្យភាព និងបូរណភាពដែនដីរបស់គ្នា ដោះស្រាយរាល់ជំលោះដោយសន្តិវិធី។ ” សកម្មភាពរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (Image: VOV) ប្រធានរដ្ឋវៀតណាមបានជូនដំណឺងចំពោះអគ្គលេខាធិការ អ.ស.ប. អំពីស្ថាន ភាព នៅសមុទ្រខាងកើត ជាពិសេសគឺបំរ៉ែបំរួលនាពេលថ្មីៗនេះ ហើយស្នើរឲ្យអគ្គ លេខា ធិការនិង អ.ស.ប. យកចិត្តទុកដាក់រួមចំណែកយ៉ាងសកម្មចូលក្នុងការជំរុញ ភាគីនានា ដោះស្រាយជំលោះដោយសន្តិវិធី សមស្របនឹងអនុសញ្ញានៃ​ អ.ស.ប. និងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។  អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានសង្កត់ធ្ងន់ថា៖ “ស្តីពីបញ្ហាលើសមុទ្រខាងកើត ខ្ញុំ​អំពាវនាវឲ្យភាគីទាក់ទិននានា ដោះស្រាយជំ លោះដោយសន្តិវិធីតាមរយៈការសន្ទនានិតសមស្របនឹងច្បាប់អន្តរជាតិ។ ប្រការ សំខាន់ម្ប៉ាងទៀតគឺយើងត្រូវជៀសវាងរាល់សកម្មភាពបង្កើនភាពតានតឹង។ ខ្ញុំសង្ឃឹមថា៖ ការពិគ្រោះយោបល់រវាងប្រទេសជាសមាជិអាស៊ាននិងចិនស្តីពីក្រម  ប្រតិបត្តិក្នុងតំបន់លើសមុទ្រខាងកើត (COC) នឹងទទួលបានការយោគយល់គ្នា ទៅវិញ ទៅមកខ្ពស់ជាង។” នាយប់ថ្ងៃទី ២២ ឧសភា ប្រធានរដ្ឋវៀតណាម លោក​ Truong Tan Sang និងលោកជំទាវ បានបើកពិធីជប់លៀងអបអរសាទរអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon និងលោកជំទាវមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម៕