សកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមនៅអាហ្វី្រកខាងត្បូង
07/08/2013 08:48
ប្រធានាធិបតី Jacob Zuma អះអាងថា÷ថ្នាក់ដឹកនាំនិងប្រជាជនអាហ្វី្រក ខាងត្បូងជានិច្ចកាលស្ងើចសរសើរស្មារតីដ៏អង់អាចក្លាហាន របស់ប្រជាជនវៀតណាម
រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបសម្ដែងការគួសមប្រធានាធិបតី Jacob Zuma(VOV) (VOV)_ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងសហប្រតិតបត្តិការនិងទំ នាក់ ទំនងអន្តរជាតិអាហ្វី្រកខាងត្បូង Maite Nkoana Mashabane រដ្ឋមន្ត្រីការបរ ទេសវៀតណាម លោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ អាហ្វី្រកខាងត្បូង ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ សីហា។ នារសៀលថ្ងៃទី ៦ សីហា រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានទៅសម្ដែងការគួសមប្រធានាធិបតី អាហ្វី្រកខាងត្បូង Jacob Zuma។ ប្រធានាធិបតី Jacob Zuma បានអះអាងថា÷ ថ្នាក់ ដឹក នាំនិងប្រជាជនអាហ្វី្រកខាងត្បូងជានិច្ចកាលស្ងើចសរសើរស្មារតីដ៏អង់អាច ក្លាហាន របស់ប្រជាជនវៀតណាម ក្នុងការតស៊ូដណ្ដើម ឯករាជ្យសំរាប់ប្រទេស ជាតិមុននេះ និង ចាត់ទុកនេះគឺជាគំរូ ដើម្បីប្រជាជនអាហ្វី្រកខាងត្បូងអនុវត្តការ តស៊ូ ប្រឆាំងលិទ្ធិ Aparthei ប្រកបដោយជោគជ័យ។ ប្រធានាធិបតី Jacob Zuma បានអះអាងថា÷ អាហ្វី្រកខាងត្បូង ចាត់ទុកវៀតណាមជាមិត្ត ជាមិត្តសម្ព័ន្ធគួរទំ នុកទុកចិត្ត។ លោកមានគោលបំណងថា÷ ប្រទេសទាំងពីរនឹងបន្តរឹតបណ្តឹងថែម ទៀត ទំនាក់ទំនងលើគ្រប់វិស័យ។ មុននេះ នាព្រឹកថ្ងៃនេះដែរ រដ្ឋមន្ត្រីការបរទេស Pham Binh Minh មានជំនួប សន្ទនាជាមួយ រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការនិងទំនាក់ទំនងអន្តរជាតិអាហ្វី្រក ខាងត្បូង Maite Nkoana Mashabane។ រដ្ឋមន្ត្រី Maite Nkoana Mashabane បានអះ អាងថា÷ អាហ្វី្រកខាងត្បូង យកចិត្តទុកដាក់ជាច្រើនដល់តួនាទីរបស់វៀតណាម នៅ ក្នុងតំបន់ក៏ដូចជានៅវេទិកាអន្តរជាតិនានា និងមានគោលបំណងថា÷ វៀត ណាមជួយឧបត្ថម្ភសហគមន៍អភវិឌ្ឍន៍ភាគខាងត្បូងទ្វីបអាហ្វីក (SADC) មាន ទំនាក់ទំនងផ្ទាល់និងនៅកំរិតខ្ពស់ជាងជាមួយអាស៊ាន។ រដ្ឋមន្ត្រីក៏មាន គោល បំណងដែរថា÷ វៀតណាមនិង អាហ្វ្រីកខាងត្បូង បន្តរួមសហការ គាំទ្រគ្នាទៅ វិញទៅមក នៅវេទិកាអន្តរជាតិនានា ពិសេសគឺនៅអង្គការសហប្រជាជាតិ …។ល៕
Related




