VOV WorldVOV World
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh នៅសន្និសីទកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ
18/09/2016 09:04
(VOVworld)-នារសៀលថ្ងៃទី១៧កញ្ញា (តាម៉ោងតំបន់)ក្នុងឱកាសចូលរួមសន្និសីទ​ កំពូលចលនាមិនចូលបក្សសម្ព័ន្ធនៅប្រទេសវេណេហ្ស៊ុយអេឡានោះ
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh នៅសន្និសីទកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ
(VOVworld)-នារសៀលថ្ងៃទី១៧កញ្ញា (តាម៉ោងតំបន់)ក្នុងឱកាសចូលរួមសន្និសីទ ​ កំពូលចលនាមិនចូលបក្សសម្ព័ន្ធនៅប្រទេសវេណេហ្ស៊ុយអេឡានោះ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបសន្ទនា ទ្វេភាគី ជាមួយថ្នាក់ដឹកនាំរបស់ប្រទេសមួយចំនួន។ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh នៅក្នុងសន្និសីទកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ         ក្នុងជំនួបជាមួយប្រធានាធិបតីអែលសាល់វ៉ាឌ័រលោក Sanchez Caren ភាគីទាំង ពីរបានឯកភាពចាត់ទុកថា នាពេលខាងមុខ ត្រូវជម្រុញយ៉ាងឆាប់រាល់កិច្ចចរចារ និង ចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការ សំដៅពង្រឹងក្រប ខ័ណ្ឌគតិ យុត្តិសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង។​ក្នុងឱកាសនេះដែរ ឧបនា យករដ្ឋមន្ត្រី រដ្ឋ មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យអែល សាល់វ៉ាឌ័រ ប្រ កាសទទួលស្គាល់របបសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមយ៉ាងឆាប់ៗ។         នៅក្នុងការជួបជាមួយនាយករដ្ឋមន្ត្រីហៃទី លោក​ Enex Jean Charles ភាគីទាំង ពីរបានសង្កត់ធ្ងន់ថា នាពេលខាងមុខ គប្បីបន្តជម្រុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់  ជាន់ថ្នាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ អនុវត្តប្រកបដោយប្រសិទ្ធិភាពរាល់គម្រោងសហប្រតិបត្តិការ។ ហៃទីក៏មានបំណង ថា វៀតណាមនឹងបញ្ចូនអ្នកជំនាញការទៅដល់ហៃទីចែករំលែកបទពិសោធន៍ សម្រាប់បច្ចេក ទេសដាំដុះស្រូវ។      នៅក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham  Binh Minh បានរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសឯកភាពគាំទ្រគ្នាលើវេទិកា អន្តរជាតិនិងតំបន់៕