សកម្មភាពសហជីពកងទ័ពគប្បីលើកកំពស់តទៅទៀត
14/05/2013 08:33
VOV-នារសៀលថ្ងៃទី១៣ឧសភានៅទីស្តីការមជ្ឈឹម បក្ស អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong លេខាគណៈកម្មាធិការយោធា មជ្ឈឹមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ ចូលរួមមហាសន្និបាតសហជីពកងទ័ពលើកទី៨នៅទីក្រុងហាណូយ។

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong លេខាគណៈកម្មាធិការ យោធាមជ្ឈឹមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមមហាសន្និបាតសហជីពកងទ័ពលើកទី៨ (vov.vn) VOV-នារសៀលថ្ងៃទី១៣ឧសភានៅទីស្តីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong លេខាគណៈកម្មាធិការយោធាមជ្ឈឹមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមមហាសន្និបាតសហជីពកងទ័ពលើកទី៨នៅទីក្រុងហាណូយ។ នៅពិធីជួបសន្ទនា អគ្គលេខា Nguyen Phu Trong បានរំលឹកឡើងវិញនូវតួនាទីរបស់កំលាំងកងទ័ពជាកំលាំងប្រយុទ្ធកំលាំងការងារកំលាំងផលិតកម្ម។ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖ “មហាសន្និបាតលើកនេះសំខាន់ណាស់ពីព្រោះយើងកំពុងអនុវត្តគោល មាគ៌ានៃមហាសន្និបាតលើកទី១១របស់បក្សនិងមហាសន្និបាតគណៈកម្មាធិការ បក្សកងទ័ពលើកទី៩ អនុវត្តសេចក្តីសំរេចចិត្តលេខ២០អំពីការកសាងវណ្ណ កម្មាករក្នុងដំណាក់កាលឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម។ កំលាំសហជីព ក្នុងកងទ័ពមានតួនាទីដ៏សែនសំខាន់។ កងទ័ពជាកងទ័ពវីរភាពរបស់ប្រជាជនវៀត ណាមវីរភាព ជាកំលាំងស្នូលដើម្បីការពារកសាងមាតុប្រទេស។ ដែលសហជីពជា កំលាំងនយោបាយមូលដ្ឋានរបស់បក្ស។” អគ្គលេខាបានចង់ឲ្យបណ្ដាដំណាងក្រោយពេលចូលរួមមហាសន្និបាតនឹងបន្ត ពង្រីកតួនាទីគំរូ ចលនាកម្មាភិបាលមន្ត្រីរដ្ឋការយោធានិងកងទ័ពទាំងមូលរួមកំលាំងជាមួយប្រទេសទាំងមូលឆ្លងកាត់ពីការលំបាកសាកល្បងក្នុងដំណើរការកសាងប្រទេសជាតិការពារសមិទ្ធិផលបដិវត្ត៕
Related






