VOV WorldVOV World
សកម្មភាពដ៏មានអត្ថន័យជាច្រើន រួមចំណែករឹតទំនាក់ទំនងវៀតណាម-ចិននៅតាមព្រំដែន
19/03/2026 11:56
(VOVWORLD) - នាព្រឹកថ្ងៃទី១៩ ខែមីនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Dong Xing ប្រទេសចិន នាយឧត្តមសេនីយ៍ ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍គណៈប្រតិភូការពារជាតិវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម អញ្ជើញមកចូលរួមសកម្មភាព ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០ នៅតំបន់ស្វយ័តក្វាងស៊ី Zhuang (ចិន)។
សកម្មភាពដ៏មានអត្ថន័យជាច្រើន រួមចំណែករឹតទំនាក់ទំនងវៀតណាម-ចិននៅតាមព្រំដែន
នាយឧត្តមសេនីយ៍ ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍គណៈប្រតិភូការពារជាតិវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមនៅច្រកទ្វារព្រំដែនអន្តរជាតិ Dong Xing ប្រទេសចិន ។ រូបថត៖ Le Phuong/VOV5  បន្ទាប់ពីពិធីស្វាគមន៍ គណៈប្រតិភូនៃប្រទេសទាំងពីរបានទៅទស្សនា កងអនុសេនាធំការពារព្រំដែន Dong Xing ក្នុងទីក្រុង Dong Xing នៃតំបន់ស្វយ័តក្វាងស៊ី Zhuang។ នៅទីនោះ រដ្ឋមន្ត្រីទាំងពីររូបបានដាំដើមឈើអនុស្សាវរីយ៍ និងមើលការប្រកួតកីឡាមិត្តភាព។ ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានប្រគល់អំណោយពីក្រសួងការពារជាតិវៀតណាម ជូនចំពោះកងអនុសេនាធំការពារព្រំដែន Dong Xing។ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង អញ្ជើញទៅទស្សនា កងអនុសេនាធំការពារព្រំដែន Dong Xing។ រូបថត៖ Le Phuong/VOV5 នៅព្រឹកថ្ងៃដដែល នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង និងនាយឧត្តមសេនីយ៍ ដុងជុន បានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនបដិវត្តន៍វៀតណាម និងចិន ក្នុងឧទ្យានមិត្តភាពប្រជាជនវៀតណាម-ចិន នៃទីក្រុង Dong Xing។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីទាំងពីររូបបានទៅទស្សនាផ្ទាំងសិលារំលឹក "ចំណុចចាប់ផ្តើមនៃផ្លូវហូជីមិញនៅលើសមុទ្រ" នៅកំពង់ផែទេសចរណ៍ ហ្វាងឆេង ខេត្តក្វាងស៊ី។ សំណងនេះ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៥។ ផ្ទាំងសិលាមានរាងដូចបង្គោលសើន ដែលបានឆ្លាក់អក្សរជាភាសាទាំងពីរចិន-វៀតណាម៖ "ចំណុចចាប់ផ្តើមនៃផ្លូវហូជីមិញនៅលើសមុទ្រ"។ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង និងនាយឧត្តមសេនីយ៍ ដុងជុន បានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនបដិវត្តន៍វៀតណាម និងចិន។  រូបថត៖ Le Phuong/VOV5 ក្រោយរយៈពេលពីរថ្ងៃ (ថ្ងៃទី ១៨-១៩ ខែមីនា) ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ១០ បានបញ្ចប់ដោយពិធីជូនដំណើរសម្រាប់គណៈប្រតិភូវៀតណាមនៅរសៀលថ្ងៃទី ១៩ ខែមីនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Dong Xing។ ថ្លែងទៅកាន់សារព័ត៌មាននៅខាងក្រៅកម្មវិធីនេះ ឧត្តមសេនីយ៍ឯក ង្វៀន អាញ ទួន ស្នងការនយោបាយនៃកងទ័ពការពារព្រំដែន បានឲ្យដឹងថា៖
TAG
VOV/VOVworld/វៀតណាម/ចិន/ការពារជាតិ​/ព្រំដែន

More