Slovakia បានដំណើរការបោះឆ្នោតប្រធានាធិបតីលើកទី ២
16/03/2014 09:37
(VOVworld) – នាថ្ងៃទី ១៥ មិនា Slovakia បានដំណើរការបោះឆ្នោតប្រធានាធិបតី ។

Slovakia បានដំណើរការបោះឆ្នោតប្រធានាធិបតីលើកទី ២ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៥ មិនា Slovakia បានដំណើរការបោះឆ្នោតប្រធានាធិបតី ។ តាមលទ្ធផលបំរុងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត Slovakia គ្មាន អ្នកណាក្នុងចំណោមបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនេះទទួល បានសម្លេងគាំទ្រជាងពាក់កណ្ដាលនៅឡើយ។ ដោយហេតុនេះ Slovakia ត្រូវ រៀបចំការបោះឆ្នោតប្រធានាធិបតីលើកទី ២ នាថ្ងៃទី ២៩ មិនា ខាងមុខ។ ក្នុង ចំណោមបេក្ខជនដែលទទួលបានសម្លេងគាំទ្រខ្ពស់បំផុតក្នុងការបោះឆ្នោតលើក ទី ១ គឺនាយករដ្ឋមន្ត្រី Slovakia លោក Robert Fico ។ លោក Robert Fico ទទួលបាន សម្លេងគាំទ្រចំនួន ២៨% ខណៈពេលដែល សេដ្ឋី Andrej Kiska ទទួល បានសម្លេង គាំទ្រចំនួន ២៤ % តែប៉ុណ្ណោះ។ មជ្ឈដ្ឋានវិភាគបានបញ្ជាក់ថា៖ ដោយមិនទទួល បានជ័យជំនះក្នុងការបោះឆ្នោតលើកទី ១ លោក Robert Fico នឹងជួប ការលំបាក ជាច្រើនក្នុងការបោះឆ្នោតប្រធានាធិបតីលើកទី ២ ខាងមុខ៕
Related




