ស្លូវ៉ាគីស្វាគមន៍លទ្ធផលនៃសន្និសីទកំពូល EU
17/09/2016 08:34
(VOVworld) - ក្រោយពីបិទបញ្ចប់សន្និសីទកំពូលក្រៅ ផ្លូវការរបស់សហភាពអឺរ៉ុប (EU) នៅរដ្ឋធានី Bratislava ប្រទេសស្លូវ៉ាគី នាថ្ងៃទី១៦ កញ្ញា នាយករដ្ឋមន្រ្តី ប្រទេសម្ចាស់ផ្ទះលោក Robert Fico មានប្រសាសន៍ថា សន្និសីទលើកនេះបានសំរេចប្រកបដោយជោគជ័យ ដោយសារ EU សំដែងនូវចំណងសាមគ្គីភាព។

ថ្នាក់ដឹកនាំ EU ថតរូបអនុស្សាវរីយ៍នៅសន្និសីទលើកនេះ (រូបថត៖EPA/TTXVN) (VOVworld) - ក្រោយពីបិទបញ្ចប់សន្និសីទកំពូលក្រៅផ្លូវការរបស់សហភាព អឺរ៉ុប (EU) នៅរដ្ឋធានី Bratislava ប្រទេសស្លូវ៉ាគី នាថ្ងៃទី១៦ កញ្ញា នាយករដ្ឋមន្រ្តី ប្រទេសម្ចាស់ផ្ទះលោក Robert Fico មានប្រសាសន៍ថា សន្និសីទលើកនេះបាន សំរេចប្រកបដោយជោគជ័យ ដោយសារ EU សំដែងនូវចំណងសាមគ្គីភាព។លោក Fico សំដែងក្ដីសប្បាយរីករាយចំពោះការដែលថ្នាក់ដឹកនាំ EU បានរួមគ្នាដាក់ចេញ “ដំណើរការ Bratislava” ដែលនឹងបានអនុវត្តន៍ចាប់ពីពេលនេះរហូត ដល់សន្និសីទ កំពូល EU នាខែមិនាឆ្នាំ២០១៧។មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា សន្និសីទកំពូល Bratislava មានតួនាទីដ៏សំខាន់ សំដៅទប់ស្កាត់ការមន្ទិលសង្ស័យក្នុង សហភាពនេះ ព្រមទាំងជួយលុបចោលគ្រោះអាសន្ន ដែលអាចកើតមានឡើង ការបោះប្រជាមតិ អំពីការចាកចេញពី EU ក្រោយពី Brexit៕
Related





