VOV WorldVOV World
សមាគមន៍វៀតណាម-អាមេរិកទទួលជួបសន្ទនាគណៈប្រតិភូនៃក្លឹបកម្លាំងមិត្តភាព San Diego
19/03/2017 08:48
(VOVworld) - នាថ្ងៃទី១៨ មិនា នៅរដ្ឋធានីហាណូយ អនុប្រធានសមាគមន៍វៀត ណាម-អាមេរិកលោក Bui The Giang បានទទួលជួបសន្ទនាជាមួយគណៈ ប្រតិភូ នៃក្លឹបកម្លាំងមិត្តភាព San Diego (អាមេរិក) ដឹក នាំដោយលោកស្រី Brenda Pearson នាយិការកម្មវិធីផ្លាស់ប្ដូររបស់ក្លឹប ដែលកំពុងអញ្ជើញមកបំពេញទស្សន កិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី៣១ មិនា។
សមាគមន៍វៀតណាម-អាមេរិកទទួលជួបសន្ទនាគណៈប្រតិភូនៃក្លឹបកម្លាំងមិត្តភាព San Diego
(VOVworld) - នាថ្ងៃទី១៨ មិនា នៅរដ្ឋធានីហាណូយ អនុប្រធានសមាគមន៍ វៀតណាម-អាមេរិកលោក Bui The Giang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ នៃក្លឹបកម្លាំងមិត្តភាព San Diego (អាមេរិក) ដឹកនាំដោយលោកស្រី Brenda Pearson នាយិការកម្មវិធីផ្លាស់ប្ដូររបស់ក្លឹប ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀត ណាមចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី៣១ មិនា។លោក Bui The Giang បាន ស្វាគមន៍ដំណើរ ទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូនៃក្លឹបកម្លាំងមិត្តភាព San Diego ព្រមទាំងសង្ឃឹមថា សមាជិកគណៈប្រតិភូទាំងអស់នឹងយល់ ដឹងបន្ថែមអំពី ទឹកដី មនុស្ស ប្រវត្តិសាស្ត្រវប្បធម៌ ទំនៀមទំលាប់និងជីវភាពរស់ នៅរបស់ប្រជាជន វៀតណាម។លោក Bui The Giang ក៏បានជូនដំណឹងពីការ លំបាកសាកល្បងក្នុង បញ្ហាដោះស្រាយផលវិបាកដោយសង្គ្រាមវៀតណាម ក្នុង នោះមានបញ្ហាជាតិគីមីពុលពណ៍លឿងទុំ/dioxin និងបោះសម្អាតគ្រាប់បែកមីន។ ការដោះស្រាយយ៉ាង ល្អបញ្ហានេះនឹងរួមចំណែកពង្រឹងទំនុកទុកចិត្ត បង្កើន ចំណងមិត្តភាពរវាង ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងអាមេរិកនាពេល ខាងមុខ៕

More