VOV WorldVOV World
សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់បទហាមឃាត់នេសាទនៅសមុទ្រខាងកើត
19/05/2015 08:55
(VOVworld) – សមាគមរបរនេសាទត្រីវៀតណាមទើបនឹង ផ្ញើរឯកសារដល់ខុទ្ទកាល័យ រដ្ឋាភិបាល ក្រសួងកសិកម្មិ និងអភិវឌ្ឍន៍ជនបទ ក្រសួងការបរទេស គណៈកម្មាធិការ កិច្ចការបរទេសមជ្ឈឹមស្តីអំពីការដែល ចិនបានចេញ ផ្សាយបទហាមឃាត់នេសាទត្រី នៅសមុទ្រខាងកើត។
សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់បទហាមឃាត់នេសាទនៅសមុទ្រខាងកើត
សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់បទហាមឃាត់នេសាទនៅសមុទ្រខាងកើត (Image: VNA) (VOVworld) – សមាគមរបរនេសាទត្រីវៀតណាមទើបនឹងផ្ញើរឯកសារដល់ ខុទ្ទកាល័យ រដ្ឋាភិបាល ក្រសួងកសិកម្មិនិងអភិវឌ្ឍន៍ជនបទ ក្រសួងការបរទេស គណៈកម្មាធិការ កិច្ចការបរទេសមជ្ឈឹមស្តីអំពីការដែលចិនបានចេញផ្សាយបទ ហាមឃាត់នេសាទត្រី នៅសមុទ្រខាងកើត។ តាមនោះ រដ្ឋអំណាចទីក្រុង Haikou ខេត្ត Hainan ភាគខាងត្បូង ចិនទើបនឹងប្រកាស “ផែនការអនុវត្តការងារគ្រប់ គ្រង់រដូវបិទនេសាទនៅសមុទ្រនៃ ទីក្រុង  Haikou ឆ្នាំ ២០១៥” ក្នុងនោះ ហាមឃាត់រាល់សកម្មភាពនេសាទលើសមុទ្រ​ចាប់ពីម៉ោង ១២ ថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០១៥ ដល់ម៉ោង ១២ ថ្ងៃទី ១ ហីហា ឆ្នាំ ២០១៥ ក្នុង ចម្ងាយពីខ្សែរយៈ បណ្តោយទី ១២ ដល់តំបន់សមុទ្ររវាងខេត្ត Guangdong និងទីក្រុង Fujian (រួមមានតំបន់មួយចំនួនចំណុះអធិបតេយ្យភាពរបស់វៀតណាម)។ សមាគម នេសាទត្រី​វៀតណាមបានលើកច្បាស់លាស់ថា៖ កាយវិការនេះរបស់ចិនបាន ប្រព្រឹត្តទៅក្នុងរយៈពេលច្រើនឆ្នាំដែលរារាំងសកម្មភាពផលិតកម្មលើសមុទ្រ របស់អ្នកនេសាទ រំលោភពលើអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa និងសិទ្ធិយុត្តាធិការជាតិចំពោះបណ្ដា តំបន់សមុទ្ររបស់វៀតណាមតាម អនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ សមាគមនេសាទត្រីវៀតណាមប្រឆាំងជំទាស់សកម្មភាពដោយឯក តោភាគីនិងខុសឆ្គងរបស់ចិន។ សេចក្តីសម្រេចនេះរបស់ចិនចាត់ទុកជាមោឃៈ។ សមាគមនេសាទត្រីវៀតណាមស្នើរឲ្យបណ្ដាស្ថាប័នមានសមត្តកិច្ចនាំចេញ ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពយ៉ាងឆាប់ៗ ដើម្បីបញ្ឈប់សកម្មភាព នេះរបស់ចិន៕

More