VOV WorldVOV World
សមាហរណកម្មអន្តរជាតិ-បញ្ហាមួយចំនួនដាក់ចេញចំពោះវៀតណាមតាំងពីឆ្នាំ២០១៥
02/07/2015 08:13
(VOVworld) - នាថ្ងៃទី១ កក្កដា នៅទីក្រុង Thai Nguyen ភាគខាងជើងវៀតណាម​ក្រសួងការបរទេសវៀតណាម បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “សមាហរណ កម្មអន្តរជាតិ-បញ្ហាមួយចំនួនដែលបានដាក់ចេញចំ ពោះវៀតណាមតាំងពីឆ្នាំ២០១៥”​ ដោយមានការចូលរួមរបស់តំណាងនៃខេត្តចំនួន១៤នៅ តំបន់ភាគខាងជើង។
សមាហរណកម្មអន្តរជាតិ-បញ្ហាមួយចំនួនដាក់ចេញចំពោះវៀតណាមតាំងពីឆ្នាំ២០១៥
(VOVworld) - នាថ្ងៃទី១ កក្កដា នៅទីក្រុង Thai Nguyen ភាគខាងជើងវៀតណាម ​ក្រសួងការបរទេសវៀតណាមបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “សមាហ រណកម្មអន្តរជាតិ-បញ្ហាមួយចំនួនដែលបានដាក់ចេញចំពោះវៀតណាមតាំងពីឆ្នាំ ២០១៥”​ ដោយមានការចូលរួមរបស់តំណាងនៃខេត្តចំនួន១៤នៅតំបន់ភាគខាង ជើង។អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son បានអញ្ជើញចូលរួមជា អធិបតីក្នុងសិក្ខាសាលានេះ។បណ្ដាតំណាងបានពិភាគ្សាអំពីខ្លឹមសារមួយចំនួនដូច ជា៖ស្ថានភាពពិភពលោកនិងគោលនយោបាយកិច្ចការបរទេសរបស់បក្ស រដ្ឋការ ធ្វើសមាហរណកម្មក្នុងសេដ្ឋកិច្ចអន្តរជាតិក្នុងដំណាក់កាលថ្មី សហគមន៍អាស៊ាន ២០១៥ កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិកនិងវៀតណាមជាដើម។ ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖TTXVN) ស្ដីពី​ស្ថានភាពពិភពលោកនិងគោលនយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋ អនុរដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានឲ្យដឹងថាដោយឈរលើមូលដ្ឋាន បន្តវេននិងពង្រីកគោលមាគ៌ាកិច្ចការបរទេសក្នុងដំណាក់កាលផ្លាស់ប្ដូរថ្មីមហាសន្និ បាតបក្សលើកទី១១បន្តអះអាងមុនក៏ដូចជាក្រោយនូវគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍ បង្កើត ទំនាក់ទំនងពហុ ភាគី សកម្មធ្វើសមាហរណកម្មអន្តរជាតិ ព្រមទាំងជាមិត្ត ជាដៃគូ គួរឲ្យជឿទុកចិត្ត និងជាសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ ផងដែរ៕