សមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Giang
23/07/2015 10:19
(VOVworld) - ក្នុងជំនួបធ្វើការជាមួយថ្នាក់ ដឹកនាំខេត្ត Ha Giang លោក Le Hong Anh បានស្នើរឲ្យខេត្តអភិ វឌ្ឍន៍កសិកម្ម ដោយនិរន្តភាព ធ្វើអាជីវកម្មនូវសក្ដា នុភាពអភិវឌ្ឍន៍ទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ច មុខព្រួញ។

លោក Le Hong Anh ប្រគល់អំណោយជូនគ្រួសារក្រីក្រនៅស្រុក Dong Van (រូបថត៖baohagiang.com.vn) (VOVworld) - ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ កក្កដា លោក Le Hoang Anh សមាជិក គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានដឹកនាំក្រុមការងារមជ្ឈឹម អញ្ជើញទៅត្រួតពិនិត្យស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសន្តិសុខ ការពារជាតិនិងការងារត្រៀមរៀបចំមហាសន្និបាតបក្សភាគអាណត្តិ២០១៥- ២០២០នៃខេត្ត Ha Giang ភាគខាងជើងវៀតណាម។ក្នុងជំនួបធ្វើការជាមួយថ្នាក់ ដឹកនាំខេត្ត Ha Giang លោក Le Hong Anh បានស្នើរឲ្យខេត្តអភិវឌ្ឍន៍កសិកម្មដោយ និរន្តភាព ធ្វើអាជីវកម្មនូវសក្ដានុភាពអភិវឌ្ឍន៍ទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋ កិច្ចមុខព្រួញ។មុននោះ លោក Le Hong Anh បានទៅជូនអំណោយសំរាប់កម្មា ភិបាល យុទ្ធជន នៅប៉ុស្តិ៍ការពារព្រំដែន Lung Cu ជូនអំណោយសំរាប់គ្រួសារក្រី ក្រនានានៅស្រុក Dong Van និងស្រុក Meo Vac៕
Related





