VOV WorldVOV World
សមាជិករដ្ឋាភិបាលពិភាគ្សាលើស្ថានភាពសេដ្ឋកិច្ចសង្គមរយៈពេល៥ខែដើមឆ្នាំ
02/06/2016 08:57
(VOVworld)-បន្តសម័យប្រជុំរដ្ឋាភិបាលប្រចាំខែឧសភានោះ នាព្រឹកថ្ងៃទី២មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
សមាជិករដ្ឋាភិបាលពិភាគ្សាលើស្ថានភាពសេដ្ឋកិច្ចសង្គមរយៈពេល៥ខែដើមឆ្នាំ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិនៅក្នុងសម័យប្រជុំ (VOVworld)-បន្តសម័យប្រជុំរដ្ឋាភិបាលប្រចាំខែឧសភានោះ នាព្រឹកថ្ងៃទី២មិថុនា  នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជា  អធិបតីកិច្ចប្រជុំសំដៅពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមខែឧសភា និង រយៈ ពេល៥ខែកន្លងទៅ។ របាយការណ៍របស់ក្រសួងផែនការនិងវិនិយោគបាន ឲ្យដឹង ថាជាទូទៅ សេដ្ឋកិច្ចសង្គមរយៈពេល៥ខែកន្លងទៅគឺស្ថិរភាពជាសារវ័ន្ត អតិផរណា ត្រូវបានត្រួតត្រា ទីផ្សាររូបិយវត្ថុស្ថិរភាព ការទាក់ទាញ FDI គួរឲ្យ កត់សម្គាល់ សុខុមាលភាពសង្គម និងវិស័យសង្គមដទៃទៀតទទួលបានលទ្ធផល ល្អ និងសន្តិ សុខនយោបាយ សណ្តាប់ធ្នាប់សង្គមបានធានាផងដែរ។ ចំណុចភ្លឺបំផុត នៃខឿន សេដ្ឋកិច្ចនា៥ខែកន្លងទៅគឺលទ្ធផលនៃការទាក់ទាញទុន FDI ដែល ក្នុងនោះទុន អនុវត្តទទួលបាន ៥,៨ពាន់លានដុល្លារអាមេរិកនិងទុនចុះឈ្មោះ គឺ ជិត១០,២ពាន់ លានដុល្លារអាមេរិក។         នៅសម័យប្រជុំនេះ នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ក៏បានលើក ច្បាស់នូវភារកិច្ចធំៗក្នុងឆ្នាំ២០១៦គឺកំណើនកើន៦,៧% ការនាំចេញកើនជាង ១០% និងអតិផរណាកុំហួសពី៥%។ នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យក្រសួង ស្ថាប័ននានា ប្រមូលផ្តុំពិភាគ្សាលើដំណោះស្រាយជំនះពុះពារការលើលំបាក និង  អនុវត្តប្រកបដោយប្រសិទ្ធិភាពគោលដៅចំនួនពីរនោះគឺកំណើននិងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចនាពេលខាងមុខ៕