VOV WorldVOV World
សមាជិកសភាអាមេរិកស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមខាងមុខរបស់ ប្រធានាធិបតី B.Obama
20/05/2016 10:36
(VOVworld) – មុនពេលដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតីអាមេរិក លោក Barack Obama នា ថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១៦ ប្រធានគណៈកម្មាធិការកង ទ័ពព្រឹទ្ធសភា អាមេរិក ព្រឹទ្ធសមាជិក លោក John McCain បានចេញសេចក្តីប្រកាសដែលអះអាងថា៖ ដំណើរទស្សន កិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកបង្ហាញនូវ ការបោះជំហានសកម្ម មួយក្នុងទំនាក់ទំនងទ្វេភាគី។
សមាជិកសភាអាមេរិកស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមខាងមុខរបស់ ប្រធានាធិបតី B.Obama
សមាជិកសភាអាមេរិកស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមខាងមុខរបស់ ប្រធានាធិបតី B.Obama (Image: VNA) (VOVworld) – មុនពេលដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក  លោក Barack Obama នាថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១៦ ប្រធានគណៈកម្មាធិការកង ទ័ពព្រឹទ្ធសភា អាមេរិក ព្រឹទ្ធសមាជិក លោក John McCain បានចេញសេចក្តីប្រកាស ដែលអះអាងថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក បង្ហាញនូវការបោះជំហានសកម្ម មួយក្នុងទំនាក់ទំនងទ្វេភាគី។ ព្រឹទ្ធសមាជិក  John McCain បានចាត់ទុកថាៈ ដើម្បីធានាឲ្យ វៀតណាមដើរតួនាទីសំខាន់ថែម ទៀតក្នុងការក្សាសន្តិសុខនិងស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ី ហ្វិក អាមេរិកគប្បី បន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងការចែករំលែកព័ត៌មាន លើក កំពស់ សមត្ថភាពប្រតិកម្មនៅលើសមុទ្រខាងកើត បើកទូលាយកិច្ចសហប្រតិបត្តិការ រវាង កងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ លោក John McCain បានចាត់ទុកថែម ទៀតថា៖ នេះគឺជាពេលវេលាលុបចោលទាំងស្រុងបទហាមឃាត់អាវុធចំពោះ វៀតណាម។ យល់ព្រម ជាមួយទស្សនៈរបស់លោក John McCain អតីតប្រធាន អនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វិក ចំណុះគណៈកម្មាធិការកិច្ចការបរទេស សភាជាន់ទាបអាមេរិក លោក Eni Faleromavaega ក៏បានចេញសេចក្តីប្រកាស ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama នៅវៀតណាម ហើយគាំទ្រការដែល៖ រដ្ឋសភាអាមេរិកអនុម័តលើកិច្ចព្រម ព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ផងដែរ៕